ជនជាតិថៃម្នាក់ ពាក់ព័ន្ធករណីហឹង្សាដោយ ចេតនា មានស្ថានទម្ងន់ទោស និង អំពើលួចត្រូវបានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូង
បន្ទាយមានជ័យ៖ ជនជាតិថៃពីរនាក់សង្សារ បង្ខំនាងស្រាតប្រើហិង្សា ធ្វើបាបបែបមនុស្សរោគចិត្ត ត្រូវនាងប្តឹងសមត្ថកិច្ចចាប់វាយខ្នោះបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ វរ៉ាឆេត សាប់ប៉ាសាន (WORACHETSAPPRA SAN) ហៅណាត់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន ១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះឈ្មោះ អាំងថុង ភីយ៉ាផន(AMTHUNG PIYAPORN) ហៅមេ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិថៃ ទាំងពីរនាក់ជាសង្សារស្នាក់បន្ទប់ជួល ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា៖ កាលពីថ្ងៃទី០៥កញ្ញាឆ្នាំ២០២៣ ជនសង្ស័យ បានចេញពីកន្លែងផឹកស៊ី ហើយឈ្លោះប្រកែក គ្នាបន្តិចបន្តួច បាននាំគ្នាជិះម៉ូតូកង់បី ទៅបន្ទប់ជួលវិញ។ ពេលទៅដល់បន្ទប់ជនរង គ្រោះមិនព្រមចូលទៅក្នុងបន្ទប់ទេ ត្រូវជន សង្ស័យបានចាប់អូសដៃនាង ចូលក្នុងបន្ទប់បានបង្ខំឲ្យប្រាប់លេខសម្ងាត់ក្នុងទូរសព្ទ ហើយផ្ទេរប្រាក់ចេញអស់ចំនួន២០២៩បាត ទៅក្នុងគណនីរបស់ខ្លួន ហើយបានគម្រាមបង្ខំឱ្យនាង ដោះសម្លៀកបំពាក់ យកដបទឹកសុទ្ធសូកចូលប្រដាប់នាងជាសង្សារ បណ្តាលឱ្យរងរបួសហូរឈាម។
លោកបញ្ជាក់ថា៖ នៅពេលជនសង្ស័យធ្វើបាប ជនរងគ្រោះបានស្ទុះរត់ចេញក្រៅបន្ទប់ទាំងអាក្រាតកាយ មកដល់ក្រៅបន្ទប់មុខកាំជណ្តើរ ជនសង្ស័យបានរត់មកចាប់អូសជនរងគ្រោះចូលបន្ទប់វិញ ស្របពេលនោះបានអ្នកជិត ខាង (ជាជនជាតិថៃដូច) បានមកដល់ជួយជនរងគ្រោះ ហើយបានយកសម្លៀកបំពាក់ឱ្យជនរងគ្រោះ និងបាននាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃរយះ២ថ្ងៃទើបត្រលប់ មកវិញ ហើយបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត និងបានបញ្ចូនបន្តទៅសាលាដំបូងចាត់ការតាមច្បាប់៕