ព័ត៌មានជាតិ

បានដឹងហើយថា សម្បត្តិធនធានធម្មជាតិ គឺមានដូចជា : ភ្នំ បឹង ទន្លេ សមុទ្រ រ៉ែ ត្បូង រួមជាមួយព្រៃឈើ ។ ក្នុងនោះ គេសង្កេតឃើញ ថា នៅលើពិភពលោក រួមជាមួយ ប្រទេសកម្ពុជាផងដែរ ត្រូវបានរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ថ្នាក់ជាតិ បានខិតខំ ណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង គាំពារ ថែរក្សា ។

បានដឹងហើយថា សម្បត្តិធនធានធម្មជាតិ គឺមានដូចជា : ភ្នំ បឹង ទន្លេ សមុទ្រ រ៉ែ ត្បូង រួមជាមួយព្រៃឈើ ។ ក្នុងនោះ គេសង្កេតឃើញ ថា នៅលើពិភពលោក រួមជាមួយ ប្រទេសកម្ពុជាផងដែរ ត្រូវបានរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ថ្នាក់ជាតិ បានខិតខំ ណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង គាំពារ ថែរក្សា ។

ក្នុងនោះទៀតសោត គេសង្កេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ន្ត រឺ ក្រសួងរ៉ែនិង ថាមពល ជាពិសេសក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ផងដែរ គោលបំណង ថែរក្សា សម្បត្តិធម្មជាតិទាំងនេះ។ ហើយថ្នាក់ដឹកនាំ បានដាក់កម្លាំងមន្រ្តីជំនាញ ទាំងនោះ នៅតាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រាជធានី មានទាំងគណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុក និងមន្ត្រីជំនាញគ្រប់ស្ថាប័ន ដើម្បីឲ្យមើលថែ ការពារ និង បង្រ្កាបជនល្មើស ដែលលួច ដឹកជញ្ជូននុផលព្រៃឈើខុសច្បាប់។

ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ន នេះ គេសង្កេត ឃើញថា មន្រ្តី ជំនាញ និង អាជ្ញាធរ ពាក់ព័ន្ធ មួយចំនួន តូច តាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត ។

កាលពីល្ងាចវេលា១៥:៣៥នាទីនាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ អង្គភាពសារព័ត៌មាន៤អង្គភាពរួមមាន: អង្គភាពសាយប៉ូច ហតញ៉ូស៍ ស៊ីភីអិន ញ៉ូស៍ . ភីស៊ីអិន .ធីវីអនឡាញ សៀមរាបហត់ញ៉ូស៍ បានចុះផ្តិតយករូបភាព បានឃើញទីតាំងមួយកន្លែងស្ថិតនៅភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់បានផ្ទុកឈើជាច្រើនម៉ែត្រគីប ជាប្រភេទឈើ២០ជុំប្រវែង៣-៤ម៉ែត្រ 10×70.80.90 ជាច្រើនសន្លឹកសុទ្ធតែប្រភេទឈើរាជកុល(បញ្ជាក់នេះគ្រាន់តែការសន្និដ្ឋាន មូលហេតុម្ចាស់ផ្ទះមិនអនុញាតិឲ្យចូលព្រំដី)

តាមប្រភពពលរដ្ឋបង្ហើបប្រាប់ថាទីតាំងខាងលើ ម្ចាស់ឈើជា ឈ្មួញចែកចាយអនុផលព្រៃឈើ ដុះស្លែប្រចាំភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់។
ក្រុមការងារសារព័ត៌មានបានផ្តិតយករូបភាព រួចបានធ្វើការទំនាក់ទំនងទៅលោកថាន់ សុភារិន នាយកដែនជម្រកសត្វព្រៃសំកុស លោក បានបញ្ជាមន្រ្តីបរិស្ថានចុះមកកន្លែងទីតាំងភ្លាមៗ ប៉ុន្តែអ្វីដែលជាចម្ងល់របស់ពលរដ្ឋនោះគឺលោកថាន់ សុភារិន នាយកដែនជម្រកសត្វព្រៃភ្នំសំកុសបានបញ្ជាមក ត្រូវដកហូតឈើទាំងអស់នោះ ដែលជាវត្ថុតាង បែជាម្ចាស់ផ្ទះមិនព្រមឲ្យដកហូត មន្រ្តីបរិស្ថានក៏មិនមានចំណាច់ការ បានត្រឹមត្រលប់ទៅវិញ។
ក្រុមការងារសារព័ត៌មាន ក៏បានទំនាក់ទំនងប៉ុន្តែលោកនាយដែនជម្រកសត្វព្រៃ ក៏ដូចជាមន្ត្តី្របរិស្ថានមិនបានទទួលទូរសព្ទ។
ហេតុនេះសូមស្នើដល់លោកគង់ ពុទ្ធារា ប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ សូមលោកជួយត្រួតពិនិត្យមន្រ្តីក្រោមឱវាទរបស់លោក ពីព្រោះបទល្មើសព្រៃឈើមានច្រើនក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ស្ថិតក្នុងស្រុកវាលវែងនេះ។
អង្គភាពយើងខ្ញុំរងចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ24ម៉ោងលើ24ម៉ោង។
ដោយ: SPHN 007

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *