ព័ត៌មានជាតិ

វរហើយ! ម្ចាស់ទីតាំងដី១កន្លែងបានចាក់ដីរំលោភលើចំនីផ្លូវ និងប្រឡាយធម្មជាតិ

វរហើយ! ម្ចាស់ទីតាំងដី១កន្កែងបានចាក់ដីរំលោភលើចំនីផ្លូវ និងប្រឡាយធម្មជាតិ

មតិប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើម្ចាស់កម្មសិទ្ធិដីមួយកន្លែងដែលគេស្គាល់ថាឈ្មោះលីគា បានចាក់ដីរំលោភទៅលើចំនីផ្លូវ និង លប់ប្រឡាយធម្មជាតិ ដោយប្តូរមកដាក់លូដែលមានមុខកាត់ត្រឹមតែ១ម៉ែត្រ ដែលបណ្ដាលឲ្យមានការជនលិចផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងផ្លូវជាតិលេខ 5 ដែលស្ថិតនៅក្នុងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើបានមានការត្អូញត្អែរ ពីព្រោះពេលដែលមានភ្លៀងធ្លាក់ម្ដងៗគឺបណ្ដាលឲ្យផ្ទះពួកគាត់មានការជន់លេច
ពិបាកក្នុងការរស់នៅដូច្នេះគាត់បានស្នើសុំទៅដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីជំនាញសូមលោកបានចុះមកពិនិត្យនៅទីតាំងខាងលើ។
ប្រជាពលរដ្ឋបានរាយការមកកាន់ភ្នាក់ងារព័ត៌មានយើង ហើយអង្គភាពយើងក៏បាន

មកទល់ពេលនេះម្ចាស់ទីតាំងខាងលើគឺមិនទាន់បានធ្វើឲ្យតាមស្តង់ដារនោះទេ។ពីព្រោះទីតាំងខាងលើកន្លងមកគឺជាប្រឡាយធម្មជាតិ។គឺមានមុខទឹកធំប៉ុន្តែជាក់ស្ដែងម្ចាស់កម្មសិទ្ធិខាងលើឈ្មោះ លី គាដាក់តែលូមួយដូច្នេះហើយទើបបណ្ដាលឲ្យមានការជន់លេច
ទៅដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅជិតនោះបានរាយការមកអង្គភាពសារព័ត៌មានយើងខ្ញុំ យើងខ្ញុំក៏បានធ្វើការសម្ភាសន៍ទៅកាន់លោកទេព ហនអភិបាលនៃគណៈអភិបាលស្រុកមោងឬស្សីលោកបានមានប្រសាសន៍ថាទីតាំងខាងលើគឺលោកបានដឹងអំពីព័ត៌មាននេះហើយ លោកបានចាប់កម្លាំងទៅដែរ ព្រមទាំងប្រាប់ដល់ម្ចាស់កម្មសិទ្ធិដីសូមឲ្យអនុវត្តន ទៅតាមស្តង់ដាររបស់ក្រសួងហើយម្ចាស់កម្មសិទ្ធិខាងលើក៏បានយល់ព្រមធ្វើតាមប៉ុន្តែបច្ចុប្បន្ននេះគឺមិនទាន់បានធ្វើនៅឡើយទេ។
ហើយអង្គភាពយើងក៏បានធ្វើការទាក់ទងទៅលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងភ្លាម។បើយោងតាមប្រសាសន៍របស់លោកព្រួញ រិទ្ធថាជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានមានប្រសាសន៍ថាគាត់បានចាត់មន្ត្រីរបស់គាត់ចុះទៅពិនិត្យហើយថាពិតជាខុសបច្ចេកទេសនិងស្តង់ដាររបស់ក្រសួងពិតប្រាកដមែន។
ដូច្នេះប្រជាពលរដ្ឋគឺលោកបានស្នើសុំដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីពាក់ព័ន្ធសូមពន្លឿនដល់លោក លី គាដែលជាម្ចាស់កម្មសិទ្ធិឲ្យជួយរៀបចំដាក់លូឲ្យត្រូវតាមស្តង់ដារវិញផងទាន។
អង្គភាពយើងខ្ញុំនិងរងចាំមើលចំណាត់ការរបស់អជ្ញាធរ និងម្ចាស់កម្មសិទ្ធិខាងលើ។
SPHN 007

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *