ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជាបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយ: ពេល២ថ្ងៃ នៅវិមាន៧មករា

ភ្នំពេញ ÷នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអញ្ជើ ញជាអធិបតីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស ប្រជាជនកម្ពុជា នៅវិមាន៧មករា។ មហាសន្និបាតវិសាមញ្ញនេះមានការ ចូលរួមពីសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធ សភា រដ្ឋសភា រាជរដ្ឋាភិបាលមន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង-ស្ថាប័ន រាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអង្គការមហាជន ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឲ្យដឹងថា មហាសន្និបាតរយៈពេល២ថ្ងៃនេះនឹងមានរបៀបវារៈមួយចំនួនដោយនៅថ្ងៃដំបូងនឹងមានពិធីបើកមហាសន្និបាតវិសាមញ្ញថ្លែងសុន្ទរកថាបើកដោយសម្តេចអគ្គមហាពញាចក្រីហេង សំ រិន និងរបាយបការណ៍អំពីលទ្ធផលនៃការអនុ វត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨ -២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣, ការពិភាក្សា ។

លោកបានបន្តថា របៀបវារៈថ្ងៃទី២ នៃមហាសន្និបាតវិសាមញ្ញ និងអនុម័តលើរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨ -២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣ ការអនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ២០២៣- ២០២៨ និងមតិបូកសរុបនិងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

មហាសន្និបាតដំណើរការរយៈពេល ២ថ្ងៃ ថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣មានរបៀបវារៈសំខាន់ដូចជា ៖
១- ឆ្លង និងអនុម័តលើសេចក្តីព្រាង “របាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយ របស់គណបក្ស ពីឆ្នាំ ២០១៨ដល់២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ ” ។
២- ឆ្លង និងអនុម័តលើសេចក្តីព្រាង
* កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ។
៣- ពិនិត្យ និងវាយតម្លៃថែមទៀតអំពីភារកិច្ចឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *