កម្លាំងបរិស្ថាន ដឹកនាំដោយលោកស្រី រ៉ា នាយដែនជំរកភ្នំកុក
បាត់ដំបងថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2022 វេលាម៉ោង 3 រសៀល កម្លាំងបរិស្ថានដឹកនាំដោយលោកស្រី រ៉ានាយដែនជម្រកភ្នំកុកបានចុះបង្ក្រាបបទល្មើសព្រៃឈើ។ដែលមានឈ្មួញឈ្មោះរឿត សុខា ហៅ(យាយមាន់ )ហើយប្ដីឈ្មោះនូ សឿន
ដែលជាឈ្មួញសកម្មនៅក្នុងស្រុកសំឡូត ដោយមានការដឹកជញ្ជូនជារៀងរាល់ថ្ងៃចំនួនពីរជើងឬក៏ 3 ជើងក្នុងមួយថ្ងៃ។
ដោយការចង្អុលបង្ហាញអំពីលោកអភិបាលខេត្ត សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានបញ្ជាកម្លាំងបរិស្ថានស្ថិតនៅឃុំតាតោកស្រុកសំឡូតដែលមានលោកស្រី រ៉ានាយបរិស្ថានជំរកភ្នំកុក បានចុះទៅដល់ទីតាំងដែលស្ថិតនៅភូមិពាមតាឃុំតាតោកស្រុកសំឡូតខេត្តបាត់ដំបង។ក្នុងនោះដែរលោកស្រី រ៉ា បានដឹកនាំកម្លាំងបង្ក្រាបបានចំនួនឈើ 150 ដុំស្មើនឹង 15កិប។
បន្ទាប់ពីបានធ្វើបែបបទសំណុំឯកសារ នឹងដឹកជញ្ជូនឈើមករក្សាទុកនៅក្នុង ទីស្នាក់ការបរិស្ថានដែនជម្រកភ្នំកុកស្រុកសំឡូត ដើម្បីបញ្ជូនទៅតុលាការធ្វើតាមនីតិវិធីនៃច្បាប់។