ព័ត៌មានសន្តិសុខសង្គម

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យផ្ទះសំណាក់មួយកន្លែង ឃាត់ខ្លួនមនុស្ស ៨នាក់ និងរកឃើញវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនមួយចំនួន

កម្លាំង​ចម្រុះ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​មានជ័យ ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​ទីតាំង​ផ្ទះសំណាក់ យីហោ សន្តិភាព ឃាត់ខ្លួន​មនុស្ស​ប្រុស-ស្រី ៨នាក់ ដែល​មក​ស្នាក់នៅ​ពពាក់ពពូន​គ្នា ប្រមូល​ផ្ដុំ​គ្នា និង​រក​ឃើញ​វត្ថុ​តាង​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

ប្រតិបត្តិការ​នេះ ​ធ្វើ​ឡើង​កាល ពី​វេលា​ម៉ោង ០៧៖៣០នាទី​យប់ ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ២០២៤ ដឹកនាំ​ដោយលោក សេង គន្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​មានជ័យ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​មានជ័យ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ មាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក អ៊ុក បូនីន អធិការ​នគរបាល​ខណ្ឌ និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​មានជ័យ ដឹកនាំ​លោក​មេបញ្ជាការ​រង និង​កម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ រួម​ទាំង​កម្លាំង​រដ្ឋបាល​សង្កាត់​ចាក់​អង្រែ​ក្រោម និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចាក់​អង្រែ​ក្រោម បន្ទាប់ពី​មាន​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា ទីតាំង​ផ្ទះសំណាក់​យីហោ “​សន្តិភាព​” ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ២ ភូមិ​ព្រែក​តា​ឡុង២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ មាន​ក្រុម​ក្មេងៗ ប្រុស-ស្រី ជា​ច្រើន​នាក់ មក​ជួល​បន្ទប់​ស្នាក់នៅ​ពពាក់ពពូន​គ្នា បង្ក​ហិង្សា វាយ​កាប់​គ្នា និង​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ធ្វើ​ឱ្យពលរដ្ឋ​រស់នៅ​ក្បែរៗនោះ មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព​កូនចៅ​ដែល​ធ្វើការ​យប់​ព្រលប់ ងាយ​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ បង្ក​ឡើង​ដោយ​ការ​ប្រមូលផ្ដុំ​របស់​ក្រុម​យុវជន​មក​ស្នាក់នៅ ។

បច្ចុប្បន្ន យុវជន​ទាំង ៣នាក់ ខាងលើ ដែល​ពាក់ព័ន្ធ​គ្រឿងញៀន កំពុង​ឃាត់​ខ្លួន​បណ្ដោះអាសន្ន ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ។ រីឯ​អ្នក​គ្រប់គ្រង​ផ្ទះសំណាក់ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​ផង​ដែរ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *