ព័ត៌មានសន្តិសុខសង្គម

ច្នៃឧបករណ៍អគ្គិសនីធ្វើជាអន្ទាក់សត្វ តែត្រូវជាប់ខ្លួនឯងស្លាប់ក្នុងព្រៃ

បុរសម្នាក់ មានមុខរបរព្រានព្រៃ ចេះច្នៃប្រឌិតប្រើឧបករណ៍អគ្គិសនីធ្វើជាអន្ទាក់សត្វព្រៃ ងាយស្រួលក្នុងប្រមាញ់សត្វព្រៃគ្រប់ប្រភេទ តែជាអកុសលដើរជាន់អន្ទាក់ដែលខ្លួនឯងដាក់ ស្លាប់ភ្លាមៗនៅកន្លែង ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាទៀបភ្លឺ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ជនរងគ្រោះមានឈ្មោះ ណ្អើក តូន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានចេញពីផ្ទះទៅចម្ការ វេលាម៉ោង ៥រសៀល ថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២៤ ប៉ុន្តែបាត់យូរពេកទើបស្ត្រីជាប្រពន្ធទៅតាមដល់ចម្ការ ក៏ប្រទះឃើញប្តីរបស់ខ្លួនស្លាប់នៅកន្លែងដាក់អន្ទាក់នោះតែម្ដង ។

អធិកានគបាលស្រុកពេជ្រាដា លោក ផ្លង ជំនិត បានឱ្យដឹងថា បន្ទាប់ពីមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា កោសល្យវិច័យរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានដាក់អន្ទាក់ ប្រើឧបករណ៍អគ្គិសនី រួចភ្លេចខ្លួនដើរជាន់ខ្លួនឯងស្លាប់ពិតប្រាកដមែន ។

បច្ចុប្បន្ន សព ត្រូវបានមន្រ្តីជំនាញប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *