នៅវេលាម៉ោង ៣៖៣០នាទី ថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤
អ្នកសារព័ត៌មាន បានចុះទៅដល់ភូមិបឹង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ឃើញសកម្មភាពក្រុមញៀនល្បែងមាន់អនឡាញអង្គុយមុខកញ្ចក់ទូរទស្សន៍ទាំង ២គ្រឿង ម្ចាស់ផ្ទះបានឱ្យដឹងថាជារបស់ឈ្មោះ តុល ភ្លាមនោះអ្នកសារព័ត៌មានបានរាយការណ៍ជូនទៅលោកអធិការ លោក ភី ឈុន បានឆ្លើយថាទីតាំងនៅម្ដុំណាបានហើយ ហើយអ្នកសារព័ត៌មានបន្តទៅជួបលោកមេប៉ុស្តិ៍ តែមិនបានជួបទេដោយលោកជាប់រវល់ ៕