ព្រៃវែង : ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៤ ស្ថានីយ៍ ថ្លឹង រថយន្ត នៅចំណុច ផ្លូវជាតិ លេខ ៨ ភូមិ ព្រែកព្នៅ ឃុំ ព្រែកព្នៅ ស្រុក ស្វាយអន្ទរ ខេត្ត ព្រៃវែង មានសកម្មរថយន្តដឹកអូសនិងទំនិញធ្ងន់ៗ តទ្រុងដាក់លើសចំណុះ ឡានខ្លះបើកទៅមុខស្ទើរតែមិនរួច បើកចូលថ្លឹងក្នុងស្ថានីយ៍ជញ្ជីងទាំងថ្ងៃទាំងយប់ហាក់ដូចជាមិនមានវិធានការទប់ស្កាត់ ពីមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងខាងនោះឡើយ ។ ឡាននីមួយៗដែលបើកកាត់ស្ថានីយ៍ទាំងទៅទាំងមកគេឃើញតែព្រូឡាន រឺក៏ តៃកុងឡានចុះទៅជួយមន្ត្រីនៅក្នុងស្ថានីយ៍ដោយដកក្រដាស អ្វីម្យ៉ាងចេញកាបូបដៃ រឺហោប៉ៅ ក្តាប់ក្នុងដៃ ហុចទៅអោយមន្ត្រីប្រចាំការនៅក្នុងស្ថានីយ៍រួចទើបចូលថ្លឹង ពេលខ្លះចូលថ្លឹងរួចទើបហុចក៏មាន។
ពលរដ្ឋ ក៏ដូចជាមហាជនដែលធ្វើដំណើតឆ្លងកាត់ផ្លូវជាតិលេខ៨ កំពុងតែមានចម្ងល់ថា តើការអនុវត្តសកម្មរបស់មន្ត្រីស្ថានីយ៍ជញ្ជីងព្រែកព្នៅ ផ្លូវជាតិលេខ៨នេះ គឺជាគោលការណ៍របស់ក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន រឺក៏យ៉ាងណា ដែលតំរូវអោយរថយន្តនីមួយៗមុនចូលថ្លឹង និងក្រោយពីថ្លឹងរួចត្រូវចុះទៅជួបមន្ត្រីប្រចាំការនៅក្នុងស្ថានីយ៍ រឺក៏ទង្វើទាំងនេះគឺជាច្បាប់ ដែរអស់លោកមន្ត្រីនៅស្ថានីយ៍ខាងលើបង្កើតឡើងដោយខ្លួនឯងទេ។
ពលរដ្ឋខ្លះលើកឡើងថា បើមន្ត្រីប្រចាំការនៅក្នុងស្ថានីយ៍ជញ្ជីងព្រែកព្នៅ នៅតែបណ្តោយអោយរថយន្តដឹក អុស ដឹកទំនិញធ្ងន់ៗ តទ្រង់ ដាក់លើសចំណុះ បើកឆ្លងកាត់ទៅមកអោយសេរីបែបនេះ ផ្លូវជាតិលេខ៨ដែលប្រមុខរដ្ឋាភិបាល លោកខំកសាងឡើងដើម្បីប្រយោជន៍រួមជូនដល់ពលរដ្ឋ បម្រើដល់វិស័យដឹកជញ្ជូន និង ធ្វើដំណើរ ដោយចំណាយថវិកាជាតិអស់យ៉ាងច្រើនសន្ធឹកសន្ធាប់នោះ ច្បាស់ជាខូចខាតអស់ជាមិនខាន។
ពលរដ្ឋ និងមហាជនសូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស សូមជួយមានវិធានការចំពោះមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨នេះផងទាន បើសិនជាទុកអោយមន្ត្រីដែលគ្មានភាពទទួល ខុសត្រូវបែបនេះ ផ្លូវថ្នល់ប្រាកដជាខូចខាតខ្ទិចជាមិនខាន ។
អង្គភាពយើងខ្ញុំផ្សាយរិះគន់ ក្នុងន័យស្ថាបនាគ្មានចេតនាមួលបង្កាច់ស្ថាប័នណាមួយនោះទេ និងរងចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមរបបសារព័ត៌មាន។