(ស្វាយរៀង) ៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២០ ៖ ៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះពន្លា នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានធ្វើការល្បាតចល័តមកដល់ចំណុចខាងលិចវត្តព្រះពន្លា បានប្រទះឃើញក្មេងទំនើងជិះម៉ូតូ ១គ្រឿង ជិះឌុបគ្នា ២នាក់ បើកបរក្នុងល្បឿនលឿន ដោយមានការសង្ស័យ សមត្ថកិច្ចបានធ្វើការដេញតាមឃាត់ខ្លួនធ្វើការសាកសួរ ពិនិត្យឆែកឆេរ និងធ្វើតេស្តរកសារធាតុញៀន ។
ជនសង្ស័យទាំង ៣នាក់ រួមមាន៖ ទី១ ឈ្មោះ ម.ធ.ស ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិអង្គក្តួច ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ (ឃុំខ្លួន) ទី២ ឈ្មោះ រ.ស.ជ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ (ឃុំខ្លួន) និងទី៣ ឈ្មោះ ជ.វ.ស ភេទប្រុស (គេចខ្លួន) សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។
ជាលទ្ធផល រកឃើញមានដាវ ចំនួន ៣ដើម (កែច្នៃចំនួន ២ដើម) ជំពាមកៅស៊ូ ចំនួន ១ ដោយជនសង្ស័យខាងលើមានផ្ទុកសារធាតុញៀន ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕