ព័ត៌មានសន្តិសុខសង្គម

ខណ្ឌរដ្ឋបាល​ជលផលក្រចេះ បង្ក្រាបឧបករណ៍​ឆក់​ត្រី​ និង​ទូក​ម៉ាស៊ីន​ ១​គ្រឿង​ ខណៈ​ជនសង្ស័យ​រត់គេចខ្លួន​បាត់

ក្រចេះ​ ៖ នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២៤ ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ បាន​ដកហូត​ឧបករណ៍​នេសាទ​ឆក់​ត្រី​ ១​គ្រឿ អាគុយ​40A ១​គ្រឿង និង​ទូក​ម៉ាស៊ីន ១​គ្រឿង យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ ខណៈ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់ ។

​ការ​ដកហូត​ឧបករណ៍​នេសាទ​ខុសច្បាប់​ខាងលើ គឺធ្វើឡើង​បន្ទាប់ពីមន្ត្រី​ជំនាញ​ នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ សហការ​ជាមួយអធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ ដឹកនាំ​ដោយ​លោក ភួង ទីណា នាយរង​អធិការដ្ឋានផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ និង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ព្រមទាំង​សហគមន៍​នេសាទ បាន​បន្ត​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ឫ​ស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។

​ក្រៅពី​ដកហូត​ឧបករណ៍​នេសាទ​ខុសច្បាប់​ខាងលើ សមត្ថកិច្ច​ចម្រុះ បានធ្វើ​ការរុះរើ និង​បំផ្លាញចោល​នូវ​ឧបករណ៍​នេសាទ​ល្មើសច្បាប់ រួមមាន របាំង​ព្រួល​ស្បៃ​មុង ចំនួន ៦​ខ្សែ ប្រវែង ៣៥០​ម៉ែត្រ​, លូ​ស្បៃ​មុង​ ចំនួន ៦​មាត់​លូ​, របាំង​ណ​រ៉ាវ សាច់​អួន​នីឡុង ក្រលា ៣​សង់ទីម៉ែត្រ ចំនួន ៣​ខ្សែ ប្រវែង ២៥០​ម៉ែត្រ, លប​រ៉ាវ​ ចំនួន ៣​គ្រឿង ក្រឡា ៣​សង់ទីម៉ែត្រ​, បង្គោល​ចម្រឹង​ឫស្សី ចំនួន ៩០​ដើម និង​បាន​ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់​ប្រមាណ ២៥០​គីឡូក្រាម ចូលទៅក្នុង​ដែនទឹក​ធម្មជាតិ​វិញ​ផងដែរ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *