(កំពង់ឆ្នាំង) ៖ ជនសង្ស័យ ៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងអធិការដ្ឋានស្រុកកំពង់ត្រឡាច ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ពីបទរក្សាទុក ជួញដូរ សមគំនិត និងប្រើប្រាស់គ្រឿងញៀន ។
ជនសង្ស័យទាំង ៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ រួមមាន៖ ១,ឈ្មោះ ម៉ិញ ធីម ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ២, ឈ្មោះ សូត្រ វី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ៣, ឈ្មោះ ភឿន ចិន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ជនសង្ស័យទាំងអស់ខាងលើ មានទីលំនៅក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនិតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕