ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីរវេលាម៉ោង ១២ ៖ ៤៥ នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចស្ពានត្រពាំងប្រីយ៍ ខាងលិចភូមិថ្លុកក្រាច ភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តធ្លាក់ក្នុងទឹកនោះមានជាប់មនុស្សម្នាក់នៅក្នុងរថយន្ត (ស្លាប់) ។
សពជនរងគ្រោះមានឈ្មោះ កុយ សោភ័ណ្ឌ ភេទប្រុស អាយុ ៦៤ ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបបានលុង ខេត្តរតនៈគីរី ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែទំនាក់ទំនងទៅសាច់ញាតិ ដើម្បីមកទទួលយកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕