ព័ត៌មានសន្តិសុខសង្គម

រថយន្តឃ្លុបដឹកអីវ៉ាន់ បើកបុករះសំយ៉ាបហាងគុយទាវ និងកិនជាប់ម៉ូតូ ១គ្រឿង បង្កការភ្ញាក់ផ្អើលទាំងព្រឹក

(ភ្នំពេញ) ៖ រថយន្តឃ្លុបដឹកអីវ៉ាន់ ០១ គ្រឿង មានបញ្ហាបច្ចេកទេស ហ្វ្រាំងអត់ស៊ី បើកអៀបកៀនខាង ម្ចាស់ចង់ចូលហូបគុយទាវ ស្រាប់តែរថយន្តស្ទុះទៅមុន ជ្រុលបុកសំយ៉ាបហាង កិនជាប់ម៉ូតូ ម៉ាកស្មាស ០១ គ្រឿង បណ្ដាលឱ្យមនុស្សច្រើននាក់រត់គេចចែកជើងគ្នាសព្រាត ។

ហេតុការនេះ បានកើតឡើង កាលពីវេលាម៉ោង ០៩ ៖ ២៥ នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវកប់ស្រូវ ចំណុចភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រព បានឱ្យដឹងថា មុនពេលកើតហេតុរថយន្តកូរ៉េឃ្លុបដឹកអីវ៉ាន់ ០១ គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-2664 បើកតាមបណ្តោយផ្លូវកប់ស្រូវ ពីត្បូងទៅជើង តែដោយសារមានបញ្ហាបច្ចេកទេស ហ្វ្រាំងអត់ស៊ី បើកអៀបចូលកៀន ម្យ៉ាងម្ចាស់ចង់ចូលហូបគុយទាវ ស្រាប់តែរថយន្តជ្រុលទៅបុកកៀរសំយ៉ាបហាង កិនជាប់ម៉ូតូស្មាស់ ០១ គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AJ-7007 ដែលម្ចាស់ចតទុកមុខហាងគុយទាវ រងខូចខាតសំយ៉ាប ខូចខាតម៉ូតូ និងបណ្ដាលឱ្យមនុស្សច្រើននាក់រត់គេចចែកជើងគ្នា តែមិនបង្កឱ្យអ្នកណារងរបួសនោះទេ ។

ក្រោយកើតហេតុ ភាគីខាងរថយន្ត សុំធ្វើការសម្របសម្រួល ដោយចេញសងថ្លៃជួសជុលសំយ៉ាបហាង ចំនួន ២០០ ដុល្លារ ចេញថ្លៃជួសជុលម៉ូតូ ចំនួន ៣០០ ដុល្លារ ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *