កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក ជា ខេមា អភិបាលខណ្ឌ បានដឹកកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង នៅក្នុងផ្ទះសំណាក់យីហោ សួរស្តី ក្នុងនោះកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាង ២០នាក់ និងដកហូតថ្នាំញៀនបានមួយចំនួន ។
ប្រតិបត្តិការនេះ បានធ្វើឡើង នៅវេលាម៉ោង ០១ ៖ ៣០ នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះសំណាក់យីហោ សួរស្តី ផ្លូវ៨៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្រោយពីធ្វើការបង្ក្រាបបាន ជនសង្ស័យប្រុសស្រីជាង ២០នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការនគរបាលខណ្ឌដូនពេញ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី ៕