(ព្រះសីហនុ) ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿងញៀនទ្រុងទ្រាយធំ ពោលគឺមួយភូមិ ដែលលក់ និងប្រើរប្រាស់ថ្នាំញៀនដូចផ្សារលក់ត្រី នៅចំណុចក្រុម១១ ភូមិ០៣ សង្កាត់លេខ០៣ ក្រុង ខេត្តព្រះសីហនុ ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិខាងលើ ដូចផ្សារលក់ត្រីរួចមក ទើបនៅពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង ១៥ ៖ ៣០ នាទី លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់រនូវសារធាតុញៀន បានចុះបង្រ្កាបទីតាំងខាងលើ ឃាត់ខ្លួនមនុស្សបានចំនួន ៧១ នាក់ ដកហូតគ្រឿងញៀន ដូចជាម្សៅក្រាម ពណ៌សថ្លា ចំនួន ៤៤ កញ្ចប់ ទម្ងន់ ៣៤.៣៤ ក្រាម, ខ្សែជក់០៣, ទូរសព្ទ ៣១ គ្រឿង និងម៉ូតូចំនួន ២០ គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៧១ នាក់ រួមនឹងវត្ថុតាងកំពុងបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕