ព័ត៌មានសន្តិសុខសង្គម

ខ្យល់​កន្ត្រាក់​ បង្ក​ឱ្យ​រលំ​អគារ​រោងចក្រ​ ចំនួន​ ២ធំៗបានរលំ បណ្ដាលឱ្យកម្មករ​សំណង់​ ៧​នាក់ ​រង​របួសធ្ងន់ស្រាល និងខូចខាតរថយន្ត ៦គ្រឿង

(ស្វាយរៀង) ៖ ភ្លៀង​មួយ​មេ​ធំ​ លាយឡំ​ខ្យល់​កន្ត្រាក់​ បង្ក​ឱ្យ​រលំ​អគារ​រោងចក្រ​ ចំនួន​ ០២​ខ្នង​រាប​ដល់​ដី បណ្តាល​ឱ្យ​កម្មករ​សំណង់​ ០៤ ​នាក់ ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ និង​ ០៣ ​នាក់ផ្សេង​ទៀត រង​របួសស្រាល​ បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ ដើម្បី​ព្យាបាល ។

ហេតុការណ៍នេះ បាន​កើតឡើង​ នៅ​វេលា​ម៉ោង​ ៧​ ៖ ៣០ ​នាទី​យប់​ ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៤ ស្ថិតនៅក្នុងភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

បើ​តាម​អាជ្ញាធរ​ស្រុក​ច​ន្ទ្រា ​បាន​ឱ្យ​ដឹង​ថា មាន​ភ្លៀង​មួយ​មេ​ធំ លាយឡំ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង បណ្តាល​ឱ្យគ្រោង​ដែក​សាងសង់​អាគារ​រោងចក្រ​ ០២ ​ខ្នង (​ទទឹង ​៨១​ម៉ែត្រ បណ្ដោយ ​១៦២​ម៉ែត្រ​) កំពុង​តែ​សាងសង់​ថ្មី ​ដួល​រលំ​ខូចខាត​ទាំងស្រុង ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេសតាយសេងបាវិត ដែល​មាន​កម្មករ​សំណង់​នៅ​ទីនោះ​រង​របួស ចំនួន ០៧​ នាក់ ក្នុង​នោះ​របួសធ្ងន់ ០៤ ​នាក់ (​បាក់ដៃ ២​នាក់ របួស​បែកក្បាល ២​នាក់​) និងរបួសស្រាល​ ០៣​ នាក់ ។

ចំពោះអគារ​រោងចក្រ​ដែល​កំពុង​សាងសង់​ថ្មី​ខូចខាត​ទាំងស្រុង ជាមួយ​នេះ ក៏​មាន​ខូចខាត​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ០​៣​ គ្រឿង ខូចខាត​រថយន្ត​បាញ់​បេតុង​ ០១ ​គ្រឿង ខូចខាត​រថយន្ត​ម៉ា​កតា​កូ​ម៉ា​ ០១​ គ្រឿង និង​រ៉ូឡូ​កិន​ដី​ ០១ ​គ្រឿង ហើយករណី​នេះដែរ ពុំ​មាន​រង​គ្រោះ​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ​ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *