(ភ្នំពេញ) ៖ ថ្ងៃអាទិត្យ ៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ សមាគមសារព័ត៌មានសុក្រឹត សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ម្ចាស់ភោជនីយដ្ឋាន ដៃបង ដែលបានជួយឧបត្ថម្ភនូវ ថវិការចំនួន ១០០ដុល្លារ សម្រាប់រៀបចំការិយាល័យសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង ។
Related Articles
នាយឧត្តមសេនីយ៍ សៅ សុខា បញ្ចេញកម្លាំង ៣០០នាក់ បើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
(ពោធិ៍សាត់) ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានចេញបទបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជាមធ្យោបាយគ្រឿងចក្រ និងកម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថ ប្រមាណ ៣០០ នាក់ ចុះជួយគាំទ្រដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដើម្បីបើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ គោលដៅទីតាំងភូមិសាស្ត្រដែលត្រូវប្រតិបត្តិការជាអាទិភាពមាន ០៤ ឃុំ និង ១៤ ចំណុចធំៗ ក្នុងនោះ ទី១.នៅឃុំថ្មដា (ចំណុចខ្នង ១៦ ភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង) ទី២.នៅឃុំអន្លង់រាប (ចំណុចជើងភ្នំ១៥០០ និងចំណុច ៨០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង (ចំណុចជើងភ្នំក្រឡឹង និងជួរភ្នំ) ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង (ចំណុចជើងភ្នំខ្មោច) ភូមិអូរ១៧ […]
ពិតជាខ្លាំងដូចគេថាមែន !ក្រោយពីបណ្តាញព៍ត័មានជាច្រើនបានធ្វើការផ្សព្វផ្សាយជាក់ស្តែងម្ចាស់ទីតាំងឆ្នោតវៀតណាម
ខុសច្បាប់ដោយជ្រកក្រោមស្លាកឆ្នោតខ្មែរ ចាស់វស្សាឈ្មោះ ស្រី រត្ន័ នៅតែបន្តបើកយ៉ាងរំភើយដោយសមត្ថកិច្ចមូលដ្ឋានអធិការខណ្ឌច្បារអំពៅ មើលពុំឃើញនោះទេ ភ្នំពេញ : សេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានប្រាប់អង្គភាពយេីងអោយបានដឹងថាក្រោយពីបណ្តាញព៍ត័មានជាច្រើនបានធ្វើការផ្សព្វផ្សាយជាក់ស្តែង ល្បែងកន្ទុយលេខឬ ឆ្នោតវៀតណាមខុសច្បាប់ដែលជ្រកក្រោមស្លាកឆ្នោតខ្មែរ ដោយមានម្ចាស់ទីតាំង ឈ្មោះស្រី រត្ន័ ដែលមានទីតាំងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅតែបន្តបើកលេងជាធម្មតា។ ល្បែងចាក់ឆ្នោត ដែលហៅថាល្បែងកន្ទុយលេខឬឆ្នោតវៀតណាមខុសច្បាប់ កំពុងរីកដុះដាលក្នុងខណ្ឌច្បារអំពៅ ចំណែកលោក ម៉ៅ សឿត អធិការខណ្ឌនគរបាលច្បារអំពៅ ហាក់មិនមានវិធានការសោះឡើយរឺមួយក៏អជ្ញាធរសមត្ថកិច្ចនៅតំបន់នោះបានសើមមាត់សើមករនិងសំណែនរបស់មេល្បែងទាំងនោះបានជាធ្វើមិនដឹងមិនលឺគ្មានចំណាត់ការបង្ក្រាបទាល់តែសោះ។ ប្រជាពលរដ្ឋលេីកលេីងបន្តទៀតថា ល្បែងឆ្នោតវៀតណាមខុសច្បាប់ដែលមានស្រី្តឈ្មោះ ស្រី រត្ន័ មានខ្សែធំប៉ុណ្ណាទេីបបានជាអជ្ញាធរមិនហ៊ានបង្ក្រាប ប្រជាពលរដ្ឋសូមសំណូមពរអំពាវនាវដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងប្រធានគណៈកម្មការគ្រប់គ្រងល្បែងសុីសងទូទាំងប្រទេស នៃក្រសួងមហាផ្ទៃ មេត្តាដាក់កម្លាំងជំនាញមកសុីបអង្កេត ឆ្នោតវៀតណាមដ៏ធំ ជ្រកក្រោមស្លាកឆ្នោតខ្មែរ ដែលមានម្ចាស់ទីតាំងឈ្មោះ ស្រី រត្ន័ ផងទាន ! ជាការពិតណាស់ល្បែងស៊ីសងខុសច្បាប់ គឺបង្កនូវហានិភ័យ អសន្តិសុខក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ចោរលួចឆក់ប្លន់ […]