ល្បែងអាប៉ោងខុសច្បាប់កំពុងតែបើកដំណើរការយ៉ាងរលូន អជ្ញាធរមើលឃើញព្រោះយ័ន្តទេវប្រាក់បិទមុខ។
ខេត្តរតនគិរី៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឲ្យដឹងថា! ទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ ទ្រង់ទ្រាយធំ ត្រង់ចំណុច ចំការកៅស៊ូ ១.កន្លែង ស្ថិតនៅភូមិម៉ាលិក ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី បើកទទួលក្រុមអ្នកញៀនល្បែងទាំងនោះឲ្យនាំគ្នាទៅចូលលេងភ្លូកទឹក ភ្លូកដី តែលោក វរសេនីយ៍ឯក សោម ចាន់ដារ៉ា អធិការនគរបាលស្រុកអណ្តូងមាស នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះបង្រ្កាបនោះទេ ។
ប្រភពដដែលបានបន្ថែមថា! ទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ ទ្រង់ទ្រាយធំ ១.កន្លែងនៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)លេង រយៈពេលយូខែមកហើយ បែរជា.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបនោះទេ! ដែលធ្វើឲ្យគេសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អាចបានលាភសក្ការៈខ្លះៗពីម្ចាស់បនល្បែងមួយនេះមិនខាន ទើបគ្មានការបង្រ្កាប!
ជាងនេះទៅទៀត ប្រជាពលរដ្ឋរស់នៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី បានដាក់សង្ស័យថា! បើកគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ និងមានខ្នងបង្អែក នៅពីក្រោយ រឹងមាំទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសង(ជល់មាន់និងអាប៉ោង)ខុសច្បាប់ ទ្រង់ទ្រាយធំ នៅលើទឹកដី ស្រុកអណ្តូងមាស ខេត្តរតនគិរី បានឡើយ។
ជុំវិញករណីនេះ ប្រជាពលរដ្ឋរស់នៅក្នុង ស្រុកអណ្តូងមាស ខេត្តរតនគិរី កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាអសន្តិសុខសង្គម និងភាពភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។កន្លងទៅថ្មីៗនេះតាមប្រសាសន៍របស់សម្ដេចបវរធិបតីលោកបានបិទល្បែងគ្រប់ប្រភេទក្នុងក្របខណ្ឌទូទាំងប្រទេស។បែរជាអស់លោកបណ្ដែតបណ្ដោយឲ្យមានល្បែងនៅក្នុងដែនសមត្ថកិច្ចរបស់អស់លោកទៅវិញ។