#ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង ជូនមេបញ្ជាការ និងមេបញ្ជាការរ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ
រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២
#លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង ជូនមេបញ្ជាការ និងមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែខេត្តបាត់ដំបង ។
ពិធីនេះមានការអញ្ជើញចូលរួមពី តំណាងប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងនៃគណៈអភិបាលស្រុក មេបញ្ជាការរងខេត្ដ មេបញ្ជាការផ្នែកសឹករង លោកអធិការនគរបាល លោកប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ព្រមទាំងមន្រ្ដីរាជការសាលាស្រុក ចូលរួមច្រើនរូបផងដែរ។
Related Articles
សេវាសាធារណៈឌីជីថលចំនួន៨ប្រភេទ កំពុងបណ្ដែតខ្លួនរង់ចាំអ្នកស្នើសុំនៅលើគេហទំព័រតែមួយរបស់ក្រសួងមហាផ្ទៃ
ក្នុងបរិបទនវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃបានសម្រេចរៀបចំផ្តល់សេវាសាធារណៈចំនួន៨ តាមប្រព័ន្ធប្រតិបត្តិការឌីជីថលលើគេហទំព័ររួមតែមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីបង្កលក្ខណៈងាយស្រួល លឿនរហ័ស កាត់បន្ថយភាពរប៉ាត់រប៉ាយ ស្មុគស្មាញ ការិយាធិបតេយ្យ និងមានតម្លាភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិនជាតិ-អន្តរជាតិនៅកម្ពុជា។ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សេវាសាធារណៈតាមប្រព័ន្ធឌីជីថលទាំង៨ ដែលត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំលើគេហទំព័រក្រសួងមហាផ្ទៃតែមួយនេះ រួមមាន ១. ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា (Cambodia e-Arrival) ដើម្បីឱ្យអ្នកដំណើរទាំងអស់អាចបំពេញសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជាក្នុងកំឡុងពេល៧ថ្ងៃមុនពេលមកដល់។ ២.សេវាច្រកចេញចូលតែមួយថ្នាក់ក្រោមជាតិដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងគ្មានអំពើពុករលួយ។ ៣.សេវាអត្តសញ្ញាណកម្មអនឡាញ ផ្តោតលើការបំពេញបែបបទស្នើសុំលិខិតឆ្លងដែនតាមរយៈប្រព័ន្ធអនឡាញ។ ៤.ដាក់ពាក្យបណ្តឹងអនឡាញ ដើម្បីឱ្យសាធារណជនអាចដាក់ពាក្យបណ្តឹងតាមរយៈអនឡាញ ប្រសិនបើពួកគាត់ត្រូវបានរងគ្រោះពីការបោកបញ្ឆោតតាមរយៈអនឡាញ។ ៥.កម្មវិធីទូរស័ព្ទ NoDrug ដើម្បីស្វែងយល់បន្ថែមអំពីគ្រឿងញៀន និងផលប៉ះពាល់អាក្រក់ ដើម្បីការពារខ្លួនពីគ្រឿងញៀន និងធ្វើសេចក្តីរាយការណ៍ករណីគ្រឿងញៀនទៅកាន់សមត្ថកិច្ច។ ៦.កម្មវិធីអត្តសញ្ញាណកម្ម ដើម្បីទទួលបានព័ត៌មានសេវាកម្ម មតិសំណូមពរ តាមដានការស្នើសុំ នីតិវិធីកែតម្រូវ ទីតាំងផ្តល់សេវា សំណួរឬចម្ងល់ផ្សេងៗទាក់ទងនឹងការផ្តល់សេវាអត្តសញ្ញាណកម្ម។ […]
ប្រជាពលរដ្ឋថា សកម្មភាពកាប់ឈើរានយកដីបាននិងកំពុងកើតមានយ៉ាងអាណាធិបតេយ្យនៅឃុំណងឃីលិកក្នុងដែនជំរកសត្វព្រៃស្រែពក
ប្រជាពលរដ្ឋថា សកម្មភាពកាប់ឈើរានយកដីបាននិងកំពុងកើតមានយ៉ាងអាណាធិបតេយ្យនៅឃុំណងឃីលិកក្នុងដែនជំរកសត្វព្រៃស្រែពក ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អភិរក្សដែនជម្រកសត្វស្ថិតក្នុងឃុំណងឃីលិកបានរាយការណ៍ថា សកម្មភាពកាប់ឈើដើម្បីឈូសឆាយរានយកដី កំពុងកើតមានយ៉ាងគគ្រឹកគគ្រេងនិងអនាធិបតេយ្យបំផុត។ វាក្លាយ ទៅជាចរន្តនៃការកាប់ព្រៃក្នុងដែនជម្រកសត្វព្រៃ ដើម្បីឈូសឆាយយកដី វាស់លក់យ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរដែនដី មិនហ៊ានលូកដៃលូកជើងទេ ព្រោះវាជាដែនសមត្ថកិច្ចរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ អ្នក ដឹងរឿងនិយាយថា វាជិតក្លាយជាជម្លោះធំផ្អើលខេត្ត មណ្ឌលគិរីហើយ។ ប្រជាពលរដ្ឋរស់នៅជិតខាងនៃតំបន់ដែលកំពុងរងនូវការកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យនិយាយថា សកម្មភាពកាប់ឈើដើម្បីឈូសឆាយយកដីបានកើត ឡើងតាំងពីអំឡុងរដូវប្រាំងមកម្ល៉េះ ដោយមានមន្ត្រីនៅដែនជម្រកសត្វព្រៃស្រែពកម្នាក់ជាអ្នកសម្របសម្រួល។ មានន័យថា មន្ត្រីម្នាក់នោះជាអ្នកបិទភ្នែក ឲ្យមានការកាប់ទន្ទ្រានយកដីនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឬថែមទាំងបានសន្យាថា មានដីកាប់ទន្ទ្រានរួចហើយស្រេចសម្រាប់លក់ឲ្យឈ្មួញ កណ្ដាលថែមទៀតផង។ មកដល់ពេលនេះឈ្មួញដែលបានផ្ដល់ប្រាក់ឲ្យមន្ត្រីម្នាក់នោះ មិនទាន់បានទទួលដីតាមការសន្យានៅឡើយ។ មន្ត្រីម្នាក់នោះគឺលោកញឹម វណ្ណៈ អនុប្រធានការិយា ល័យដែនជំរកសត្វព្រៃភ្នំព្រិច-លំផាត់នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ របៀងដែនជម្រកសត្វព្រៃស្រែពក គ្របដណ្ដប់ស្ទើរតែទាំង ស្រុងនៃស្រុកកោះញែក និងមួយផ្នែកនៅស្រុកលំផាត់ខេត្តរតនគិរី។ នៅស្រុកកោះញែក ក្រៅពីមន្ត្រីអាជ្ញាធរដែនដី,កងកម្លាំងប្រដាប់អាវុធ..ប្រជាពលរដ្ឋសាមញ្ញទូទៅ..រួមទាំងជាងកាត់សក់ផង..នរណាក៏ដឹងថា លោកញឹម វណ្ណៈគឺជាជើងខ្លាំងក្នុងការឃុបឃិតឲ្យមានការកាប់បំផ្លាញព្រៃឈើនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយលក់ឲ្យឈ្មួញកណ្ដាលបន្តទៀត។ ប្រភពបន្ថែមថា ប្រហែលជាង១ខែមុន ឈ្មួញកណ្ដាលដែលប្រគល់ប្រាក់ឲ្យលោកញឹម វណ្ណៈ បានសួររកដីដើម្បីយកទៅលក់បន្ត។ ប៉ុន្តែរឿងនេះស្ថិតនៅដំណាក់ កាលសម្របសម្រួល ដែលលោកញឹម វណ្ណៈ ត្រូវគេរាយ ការណ៍ថា កំពុងសម្រុកឲ្យអ្នកទី៣កាប់ព្រៃឈូសឆាយដើម្បីបានដីប្រគល់ឲ្យឈ្មួញកណ្ដាលនោះហើយ។ ហេតុ ដូច្នេះហើយបានជាមួយរយៈចុងក្រោយនេះ គេឃើញមានសកម្មភាពនៃការឈូសឆាយកាប់បំផ្លាញព្រៃនៅឃុំណងឃីលិ […]
ពិតជាផ្កើនមែនលោក ប៊ី វិរះ ម្ចាស់គ្រឿងចក្រធ្វើអាជីកម្មអត់ច្បាប់នៅឃុំតាគ្រាមអាជ្ញធរនឹងជំនាញមិនហ៊ានទប់ស្កាត់
ពិតជាផ្កើនមែនលោក ប៊ី វិរះ ម្ចាស់គ្រឿងចក្រធ្វើអាជីកម្មអត់ច្បាប់នៅឃុំតាគ្រាមអាជ្ញធរនឹងជំនាញមិនហ៊ានទប់ស្កាត់ ស្រុកបាណន់៖នៅថ្ងៃទី2ខែមករាឆ្នាំ2024 បើយោងតាមប្រភពពីរមន្ដ្រីរ៉ែនិងថាមពលខេត្តបាត់ដំបងបានមានប្រសាសន៍តាមទូរស័ព្ទដល់ខ្ញុំបាទកាន់គេហទំព័រមេគង្គខ្មែរថាចំពោះអ្នកធ្វើអាជីវកម្ម ដូចជាការធ្វើអាជីវកម្មនៅភូមិតាងែនឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបងមានពីក្រុមហ៊ុនដែលកាយគាស់ដីក្រហមរបស់ខ្លួនលក់នោះគឺត្រូវបានអោយឈប់ធ្វើអាជីវកម្មហើយដើម្បីរងចាំមានច្បាប់សិនទើបបន្តទៀតបាន។ ពាក់ព័ន្ធករណីធ្វើអាជីវកម្មរបស់លោក ប៊ី វិរះ នៅថ្ងៃទី2ខែមករាឆ្នាំ2024នេះដែល អ្នកធ្វើអាជីវកម្មដូចគ្នាមានចំងល់យ៉ាងខ្លាំងហេតុអ្វីលោក ប៊ី វិរះ នៅតែគាស់កាយលក់ដីយ៉ាងគក្រឹកគក្រែងទៅវិញ។ ទោះជាយ៉ាងណាក្ដីពលរដ្ឋក៏ដូចអ្នកធ្វើអាជីវកម្មស្នើសុំសំណូមពរដល់លោក ស៊ិន ស៊ីធួន ប្រធានការិយាល័យរ៉ែនិងថាមពលខេត្តបាត់ដំបងមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យក្រុមហ៊ុនធ្វើអាជីវកម្មរបស់លោក ប៊ី វិរះ នេះផងទាន។ ចំណែកលោក មេឃុំតាគ្រាមបានមានប្រសាសន៍ថា បញ្ហាអ្នកធ្វើអាជីកម្មនៅក្នុងឃុំរបស់លោកគឺពុំទានអនុញ្ញាត្តនោះទេព្រោះនៅពាក់ព័ន្ធជាមួយពលរដ្ឋដូចជាផ្លូវ នឹងហ៊ុយប៉ះពាល់សុខភាពត្រូវដោះស្រាយសិន តែចំពោះក្រុមហ៊ុនលោក ប៊ី វីរះនោះលោកពុំដឹងនោះទេ ហើយលោកក៏ពុំហ៊ានទប់ស្កាត់នោះដែរ។ គួររំលឹកថាលោក ប៊ី វិរះ ម្ចាស់ធ្វើអាជីកម្ម ក្រុមអ្នកសារព័ត៌មានយើងពុំអាចទំនាក់ទំនងបាននោះទេ។បឋម