កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ រ៉ន ចំរើន ហៅអាយ៉ា ភេទស្រី អាយុ ៣២ ឆ្នាំ មុខរបរ អាជីវករអនទ្បាញតាមតេទ្បេក្រាម អាសយដ្ឋានបច្ចុប្បន្ន ផ្ទះជួលលេខ៥ ភូមិទួលពង្រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទ ចែកចាយ លក់ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញនៅទីសាធារណៈនូវរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកងសាងសំណុំរឿង បញ្ជូនទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕