ព័ត៌មានជាតិ

ស្តេចឈ្មួញឈើដ៏ល្បីម្នាក់ឈ្មោះ ណុប ឌី នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ អះអាងថាមន្ត្រីជំនាញ និង អាជ្ញាធរខេត្តកំពង់ស្ពឺរស់ដោយសារខ្លួន តើពិតដែរឬទេក្រោមការលើកឡើងរបស់ឈ្មួញឈើខាងលើនេះ?

ស្តេចឈ្មួញឈើដ៏ល្បីម្នាក់ឈ្មោះ ណុប ឌី នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ អះអាងថាមន្ត្រីជំនាញ និង អាជ្ញាធរខេត្តកំពង់ស្ពឺរស់ដោយសារខ្លួន

តើពិតដែរឬទេក្រោមការលើកឡើងរបស់ឈ្មួញឈើខាងលើនេះ

ខេត្តកំពង់ស្ពឺ៖ ឈ្មូញឈើល្បីឈ្មោះម្នាក់នៅស្រុកឱ្យរ៉ាល់ខេត្តកំពង់ស្ពឺ ដែលស្គាល់ត្រឹមតែឈ្មោះ ណុប ឌី កាលពីពេលថ្មីៗនេះគេបានអះអាងថា ក្រុមមន្ត្រីជំនាញ និងអាជ្ញាធរនៅក្នុងខេត្តកំពង់ស្ពឺ សុទ្ធសឹងតែរស់ដោយសារតែរបរជួញដូរឈើខុសច្បាប់របស់ខ្លួន។

 

ជាមួយការថ្លែងទទួលស្គាល់ថា ខ្លួនពិតជាអ្នករត់ការលុយ និងមានអ្នកកាសែតចុងស្រុកមួយចំនួនតូចចាំជួយសម្របសម្រួលដោះស្រាយនឹងការដឹកជញ្ជូនឈើទាំងនេះ មិនតែប៉ុណ្ណោះគេបានអះអាងថា ទាំងមន្ត្រីជំនាញ និងទាំងអាជ្ញាធរ ត្រូវបានរូបគេបន្តក់ប្រាក់ខែឲ្យ ដែលប្រាក់ទាំងនោះបានមកពីការជួញដូរឈើនេះឯង។

 

ក្រុមប្រជាពលរដ្ឋរស់នៅក្បែៗរង្វង់មូល(កន្ទូត)នៅស្រុកឱរ៉ាល់បានបង្ហើបឱ្យដឹងថា ណុប ឌី គឺជាអ្នករត់ការនឹងជាឈ្មួញឈើ ឆ្លងប្រទេសល្បីឈ្មោះមួយរូប ក្នុងចំណោមឈ្មួញឈើប្រកបដោយភាពលេចធ្លោមួយចំនួនទៀត ដែលមានឈ្មោះដូចជាឈ្មោះលោក ម៉េ ,លោក ចិន ,លោក ភារិទ្ធ ,និងឈ្មោះ ភារម្យ ជាដើម។

 

បច្ចុប្បន្ន ក្រុមឈ្មួញឈើទាំងនេះកំពុងតែជម្រុញឲ្យមានការកាប់ឈើកក្រើកឡើងវិញនៅក្នុងតំបន់ភូមសាស្ត្រខេត្តចំនួន”បីដែលមានព្រំប្រទល់ជាប់គ្នាដូចជាតំបន់ព្រៃបរិស្ថានស្រុកឱ្យរ៉ាល់ខេត្តកំពង់ស្ពឺ,ព្រំប្រទល់ទឹកដីខេត្តកោះកុង និងខេត្តពោធិ៍សាត់ ជាដើម។ ហើយនិងធ្វើការដឹកជញ្ជូនព្រមគ្នា យកទៅទម្លាក់នៅចំណុចផ្នែកខាងត្បូង (ទេទឹកពុះ)ហើយក៍យករថយន្តស្ទូចដឹកបន្តតាមផ្លូវជាំ ជាប្រភេទផ្លូវក្រាលគ្រោះក្រហម នឹងថ្មមិចឆ្លងកាត់រង្វង់មូលដំរីបីរកន្ទូត ទៅស្តុំនៅបរិវេនភូមិគ្រិះផ្ទះលោក ណុប ឌី ហើយពួកគេក៍បានយករថយន្តស្ទូចឈើខុសច្បាប់ទាំងនេះ រ៉ុញចូលទូកុងទីន័រ ជារថយន្តវេអងកងឌប់ខ្នាតធំ ខណៈបើស្ងាត់មានឱ្យកាសលោក ណុប ឌី និងបញ្ជាហ្វូងកម្មករជញ្ជូនឈើខុសច្បាប់ទាំងនេះអោយដឹកជញ្ជូនឈើទាំងអស់នោះ ចេញពីស្រុកឱ្យរ៉ាល់ខេត្តកំពង់ស្ពឺ បង្ហួសឆ្លងទៅប្រទេសវៀតណាមតែម្តង។

 

ប្រជាពលរដ្ឋខ្លះរស់នៅតាសាល់ដែលរកស៊ីកាប់ឈើឲ្យឈ្មួញខាងនេះបានបង្ហើបឲ្យដឹងថា ឈ្មូញឈើទាំងនោះបានឃុបឃិតគ្នាជាមួយសមត្ថកិច្ច និងក្រុមមន្ត្រីជំនាញបរិស្ថានស្រុកឱ្យរ៉ាល់ ដោយហេតុថា បើអ្នកកាប់ឈើណាមិនលក់ឲ្យពួកគេនោះសមត្ថកិច្ចនឹងឃាត់ចាប់ភ្លាម។ ប៉ុន្តែបើលក់ឲ្យពួកគេគឺប្រឈម និង ការកេងប្រវ័ញ, ឧទាហរណ៍ឈើដែលមានប្រវែង២ម៉ែត្រ៤តឹក ត្រូវគេគិតឲ្យត្រឹមតែ២ម៉ែត្រ ជាដើម។

 

ទាក់ទិនបញ្ហានេះ លោក វ័យ សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ

ករណីឈ្មូញឈើខុសច្បាប់ របស់លោក ណុប ឌី នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខាងលើនេះ ពលរដ្ឋស្នើរសុំ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និង លោក នុត ប៉ូលិន កងរាជអាវុធហត្ថផ្ទៃប្រទេស ប្រចាំបញ្ជាបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ស្ពឺ មេត្តាចុះទប់ស្អាត់និងបង្ក្រាបឈ្មួញឈើ ណុប ឌី រូបនេះផង ដើម្បីកុំឲ្យពលរដ្ឋរិះគន់៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *