ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួន​មន្ត្រី​នគរបាល​ប៉ុស្តិ៍ស្ទឹងមានជ័យ​៣ ម្នាក់​ និង​ប្រជាការពារ​ ២នាក់​ ពីបទ​កំហែង​ទារប្រាក់​ ! 

(ភ្នំពេញ) ៖ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ ជួន​ ណារិន​ អគ្គ​ស្នងការ​រង​ និង​ជាស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹង នៅព្រឹកនេះថា​ ករណី​ក្រុម​ជន​ប្រដាប់​អាវុធ​ចាប់​ម៉ូតូ​ជំរិត​យកលុយ​ នៅ​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​៣​ ពេល​ននេះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌកម្រិត​សស្រាលរាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន ចំនួន​ ០៣​ នាក់​ ក្នុងនោះ​ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​៣​ ចំនួន​ ០១ នាក់​ និងប្រជាការពារ​ ០២ នាក់​ ។

ជនសង្ស័យ ចំនួន ០៣ នាក់ រួមមាន៖ ទី១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិខ្មែរ ទី២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទប្រុស ជនជាតិខ្មែរ និងទី៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ។

ករណីនេះដែរ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ និងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ០១ នាក់ រួមនិងប្រជាការពារ ចំនួន ០២ នាក់ទៀត ពីបទកំហែងយកប្រាក់ ។

សូមជម្រាបថា មានករណីយុវជន ០៥ នាក់ ដែលបានសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថាមានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។

ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីស្វែងរកឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *