(ភ្នំពេញ) ៖ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត បានផ្ទេរសិទ្ធិ ជូនលោក អ៊ុន ចាន់ថា អនុប្រធានសមាគម ឱ្យជាប្រធានស្ដីទីសមាគម ដើម្បីដឹកនាំសមាគម និងសម្រេចកិច្ចការងាររួមធំតូចរបស់សមាគម ចាប់ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរូបលោកប្រធានសមាគម មានធុរៈកិច្ចផ្ទាល់ខ្លួនជាចាំបាច់មិនអាចខកខានបាន ត្រូវបំពេញភារកិច្ចនៅតាមបណ្ដាខេត្ត ។
នេះបើយោងតាមការបង្ហោះក្នុងផេកផ្លូវការរបស់ លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត ក៏ដូចជាផេកផ្លូវការរបស់ធានសមាគមន៍ ផងដែរ ៕