ព័ត៌មានសន្តិសុខសង្គម

កងរាជអាវុធហត្ថបញ្ជូនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីរឿងញៀនជាង ១តោន ទៅតុលាការ

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនជនសង្ស័យចំនួន ០២ នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ទៅសាលាដំបូងខេត្តព្រះវិហារដើម្បីបន្តនីតិវិធីតាមច្បាប់ ។
វត្ថុតាងរួមមាន៖
-គ្រឿងញៀនចំនួន២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម (គ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម)
-នឹងសម្ភារៈមួយចំនួនទៀត
បច្ចុប្បន្នកម្លាំងជំនាញ កំពុងបន្តសហការស្រាវជ្រាវស្វែងរកចាប់ខ្លួន មេក្លោង បក្ខពួក មកផ្តន្ទាទោសតាមច្បាប់ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *