ព័ត៌មានជាតិ

ល្បែងមាន់អនឡាញពេញស្រុក ក្បែជណ្តើរផ្ទះប្រជាពលរដ្ឋ បែជាសមត្ថកិច្ចមូលដ្ឋានមើលមិនឃើញ ឬមួយសមត្ថកិច្ចត្រូវយ័ន្តទេវប្រាក់?

  1. ល្បែងមាន់អនឡាញពេញស្រុក ក្បែជណ្តើរផ្ទះប្រជាពលរដ្ឋ បែជាសមត្ថកិច្ចមូលដ្ឋានមើលមិនឃើញ ឬមួយសមត្ថកិច្ចត្រូវយ័ន្តទេវប្រាក់

ខេត្តឧត្តរមានជ័យ ៖ សង្ស័យកន្ទេលធំបន្លំដេកល្បែងជន់មាន់អនឡាញនៅក្នុង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោយពីបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមផ្សព្វផ្សាយ សមត្ថកិច្ចចុះត្រួតពិនិត្យ ឧបករណ៍ ( កុំព្យូទ័រ) ដែលបើកល្បែងជល់មាន់តាមអនឡាញ បានដឹងខ្លួនជាមុន គឺបានបិទ និងរុះរើចេញអស់ ដោយសមត្ថកិច្ចបានត្រឹមតែថតអាជ្ញាប័ណ្ណឡូតូ និងធ្វើ កិច្ចសន្យាម្ចាស់រោងកាហ្វេ រាយការណ៍ទៅថ្នាក់លើ រួមនឹងមហាជន

 

សុំកោតសសើរចំពោះចំណាត់ការ និងការអន្តរាគមន៍ របស់អធិការ នគរបាលស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោយពីមាន សារព័ត៌មាន និងបណ្តាញសង្គមធ្វើការ ផ្សព្វផ្សាយពីសកម្មភាព ល្បែងជល់មាន់តាម អនឡាញ នៅតាមរោងកាហ្វេក្នុងស្រុកអន្លង់វែង លោក ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានចាត់កម្លាំងចុះត្រួតពិនិត្យ នៅតាមបណ្តាលរោងកាហ្វេខាងលើ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដោយមានលេងតែឆ្នោតឡូតូ មានអាជ្ញាប័ណ្ណ និងមានមនុស្សអង្គុយជុំគ្នា ផឹកកាហ្វេជុំគ្នាជាធម្មតា។ ក្រោយពីបានចុះត្រួតពិនិត្យរួច ពុំរកឃើញទីតាំងដែលមានការលេងល្បែងជល់មាន់ ក៏ដូចជាការល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមហាងការហ្វ ដូចអ្នកសារព័ត៌មាន បានរាយការណ៍សមត្ថកិច្ចបានធ្វើកិច្ចសន្យាណែនាំដល់ម្ចាស់ហាងកាហ្វេ សរុបចំនួន ៥ កន្លែង មិនឱ្យមានការលួចលេងល្បែងជល់មាន់តាមអនឡាញ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឡើយ។ សម្ថកិច្ចស្រុអន្លង់វែង សូមអរគុណច្រើនចំពោះការផ្តល់ព័ត៌មាន និងសហការណ៍ជានិច្ច ដើម្បីលុបបំបាត់នូវរាល់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន។

 

ប្រជាពលរដ្ឋដែលនៅក្បែរទីតាំងលេងល្បែងជល់មាន់តាមអនឡាញ ឬអ្នកដំណើរឆ្លងកាត់ដែលបានឃើញពីសកម្មភាពលេងល្បែង បានលើកឡើងថា សមត្ថកិច្ចមិនហ៊ានបង្ក្រាប ល្បែងជល់មាន់តាមអនឡាញ ព្រោះគេមានខ្សែរខ្នង ឬមានការត្រូវរូវ គ្នាដោយប្រការណាមួយជាមួយសមត្ថកិច្ច។ ទើបដូច្នេះហើយ នៅមុនពេលមានកម្លាំងសមត្ថកិច្ច ចុះត្រួតពិនិត្យ នៅតាមទីតាំងរោង កាហ្វេលេងល្បែងជល់មាន់អនឡាញ ពោលគឺ ឧបករណ៍ ( កុំព្យូទ័រ ទូរទស្សន៍) ត្រូវបានគេបិទគ្រប់ក្រណាត់ទុក ឬរើចេញពីរោង កាហ្វេអស់ ទើបមានកម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យទៅដល់ ។ រួចហើយសមត្ថកិច្ចធ្វើការអប់រំមិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ លុះបានរំលងបានមួយថ្ងៃ ទៅពីរបីថ្ងៃ សកម្មភាព លេងល្បែងជល់មាន់តាមអនឡាញខាងលើ តាមរោង កាហ្វេ នឹងចាប់ផ្តើមលេងជាធម្មតាវិញដដែល។

 

ដោយចំពោះបញ្ហានេះ ត្រូវបាន មហាជនលើកឡើងថា សមត្ថកិច្ចគ្រាន់តែចុះពិនិត្យទៅតាមការ ផ្សព្វផ្សាយរបស់សារព័ត៌មាន និងបណ្តាញសង្គម រួចហើយថតអាជ្ញាប័ណ្ណឆ្នោតឡូតូ និងធ្វើកិច្ចសន្យាជាមួយម្ចាស់រោងហ្វេ រួចធ្វើរបាយការណ៍ជូនថ្នាក់លើ គឺពុំមាន ឆន្ទៈក្នុងការ បង្ក្រាបបទល្មើសល្បែងស៊ីសងនោះឡើយ។ ហើយជាក់ស្តែងអ្នកសារព័ត៌មានធ្លាប់បានរាយការណ៍ទៅ លោក ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ទើបលោកអធិការ បញ្ជូនកម្លាំងទៅត្រួតពិនិត្យ ហើយនៅថ្ងៃដែលកម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យ នៅតាមរោងកាហ្វេទាំងអស់នោះ ក៏ពុំមាន សកម្មភាពបើកកុំព្យូទ័រ លេងល្បែងជល់មាន់តាមអនឡាញនោះដែរ។ ដូច្នេះហើយល្បែងជល់មាន់តាមអនឡាញ តាមរោងកាហ្វេ នៅក្នុងស្រុកអន្លង់វែង កុំក្លាយទៅជា សំណួរខុសៗគ្នាជាច្រើន អំពីការមិនបង្ក្រាប ល្បែងជល់មាន់តាមអនឡាញ ហាក់ដូចជា អ្នកបើក ល្បែងស៊ីសងជល់មាន់តាមអនឡាញ មានញ្ញាណដឹងដូចព្រះអញ្ចឹង។

 

ក្រោយពីសមត្តកិច្ច ចុះតាមរោង កាហ្វេ និងអប់រំម្ចាស់ហាងកាហ្វេស្ងប់ស្ងាត់បានមួយរយរួចមក ជាក់ស្ដែងសកម្មភាព ជល់មាន់អនឡាញ នៅទូទាំងស្រុកអន្លង់វែង បានបើកដំណើរការឡើងវិញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្របពេលដែលកំពុងដំណើរការប្រារព្ធខួបលើកទី ២៥នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះឈ្នះ និងខួប៥ឆាំ្ននៃការកសាងវិមាន ឈ្នះ ឈ្នះ ដែលប្រារព្ធធ្វើឡើង នៅទីតាំងភ្នំ២០០ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

 

តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា ល្បែងស៊ីសងជល់មាន់តាមអនឡាញ បានកើតឡើងយ៉ាងពេញបន្ទុក ក្រៅពីស្រុកអន្លង់វែង គឺស្ថិតនៅខាងត្បូង រង្វង់មូលទីរួមស្រុកត្រពាំងប្រាសាទ និង ស្ថិតនៅចំណុចចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ តើឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និង ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នឹងមានចំណាត់ការចំពោះ ល្បែងស៊ីសងជល់មាន់តាមអនឡាញ(ភាគបន្ត)។ អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺពាក់ព័ន្ធទៅនឹងករណីខាងលើរៀងរាល់ម៉ោងធ្វើការ។

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *