ខេត្តឧត្តរមានជ័យ ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងនេះ ចូលតាមច្រកផ្លូវអង់តែន(011)ត្រង់ចំណុចចំការស្វាយ ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បើកឲ្យក្រុមញៀនល្បែងនាំគ្នាទៅលេងភ្លួកទឹក ភ្លួកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនឃើញចុះបង្រ្កាប! សង្ស័យមានលាភសក្ការៈ ហើយមើលទៅ.!។
ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ដុះស្លែ នៅចំណុចចំការស្វាយ មួយកន្លែងក្នុង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ!។
ប្រភពដដែលឲ្យដឹងថា! ម្ចាស់ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងដែលមានទីតាំងខាងលើ នៅតែបន្តបើកឲ្យក្រុមញៀនល្បែងចូលលេងភ្នាល់ចាក់លុយ ស្រែកហ៊ោ កញ្ជ្រៀវ បង្កភាពអនាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ និងការភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម..!។
ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែង ចូលតាមច្រកផ្លូវអង់តែន០១១ នៅចំណុចចំការស្វាយ ស្ថិតនៅភូមិត្រពាំប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ផងទាន .!៕