ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យយុវសិស្ស អន ផានិត ព្រមទាំងក្រុមគ្រួសារ ចូលជួបនៅភូមិគ្រឹះក្រុងតាខ្មៅ ដើម្បីបានសាកសួរ និងផ្តល់ដំបូន្មានមួយចំនួន

(កណ្តាល) ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យយុវសិស្ស អន ផានិត ព្រមទាំងក្រុមគ្រួសារចូលជួបនៅភូមិគ្រឹះក្រុងតាខ្មៅ ដើម្បីបានសាកសួរ និងផ្តល់ដំបូន្មានមួយចំនួន ។

តាមបណ្តាញសង្គមផ្លូវការណ៍ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្លងកាត់ការសន្ទនា សម្តេចពិនិត្យឃើញថា ឪពុក ម្តាយរបស់ផានិត ដែលជាជនពិការទាំងពីរនាក់ ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលះបង់ដើម្បីកូន និងក្រុមគ្រួសារ ។

សម្តេចតេជោ បានលើកឡើងថា “ផានិត ជាក្មេងប្រកបដោយគុណធម៌ និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេស A ។ រីឯប្អូនស្រី របស់ ផានិត បាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សានូវកម្រិតមធ្យមសិក្សា ដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា ៣ឆ្នាំខាងមុខ ។

សម្តេចតេជោ បានបញ្ជាក់ថា ករណីរបស់ ផានិត ជាករណីពិសេសដែលសម្តេចត្រូវជួយសម្រាប់ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង ។ ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្ភពីឪពុកម្តាយនៅឯស្រុក និងកុំឱ្យឪពុកម្តាយបារម្មពី ផានិត ដែលរៀននៅភ្នំពេញ ។

សូមបញ្ជាក់ថា អន ផានិត ជាយុវសិស្សមកពីគ្រួសារក្រីក្រមួយរូបរស់នៅក្នុងខេត្តកំពត ដែលប្រឡងបាននិទ្ទេស A ក្នុងសម័យប្រឡងឆ្នាំ២០២៣នេះ ។

ដោយឃើញពីស្ថានភាពលំបាកក្នុងគ្រួសារ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តផ្គត់ផ្គង់រាល់ការចំណាយក្នុងសិក្សារបស់យុវជន អន ផានិត ។

សម្តេចតេជោ ក៏បានសម្រេចឧបត្ថម្ភថវិកាប្រចាំខែដល់គ្រួសាររបស់ ផានិត ហើយបានជួយសាងសង់ផ្ទះជូនថែមទៀតផង ។

ពេលនេះយុវជន អន ផានិត បានប្រលងជាប់ចូលរៀននៅសាលាបច្ចេកវិទ្យាកម្ពុជា ផ្នែកវិស្វករផងដែរ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *