(បន្ទាយមានជ័យ) ៖ផ្សារចេញថ្ងៃទី២១ ខែធ្នូឆ្នាំ២០២៣ ល្បែងស៊ីសងជល់មាន់តាម laptop យីហោ L.99 កំពុងពេញនិយមរីដូចផ្សិតក្នុងទឹកដីក្រុងសិរីសោភ័ណ្ឌខណៈដែលទីតាំងទាំងនេះកំពុងតែបើកដំណើរការទីតាំងរបស់ខ្លួនយ៉ាងសកម្មរាល់ថ្ងៃដោយមិនទាន់ឃើញមន្ត្រីពាក់ព័ន្ធក្នុងក្រុងសេរីសោភ័ណណាម្នាក់ហ៊ានចេញមុខចុះបង្ក្រាបនោះទេ។
បើតាមភ្នាក់ងារអង្គភាពសារព័ត៌មានយើងប្រចាំខេត្តបន្ទាយមានជ័យចុះដល់ទីតាំងជាក់ស្ដែងឃើញថាទីតាំងបើកល្បែងសុីសងខាងមាន៣ទីតាំងស្ថិតភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យកំពុងបើកដំណើរការទីតាំងល្បែងរបស់ខ្លួនជារៀងរាល់ថ្ងៃធ្វើឱ្យពលរដ្ឋងើកឆ្ងល់ថាហេតុអ្វីល្បែងសុីសងកំពុងបើកលេងរីកផ្សិតនៅក្នុងក្រុងសេរីសោភ័ណ្ឌបែជាលោក ស៊ី ឌី អធិការក្រុងសេរីសោភ័ណ្ឌមិនដឹងទៅវិញឬក៏ត្រូវឆ្នាំសណ្ដំបើកភ្លើងខៀវជាប្រព័ន្ធទើបមិនមានវិធានការបង្ក្រាប។
ពលរដ្ឋសង្ឃឹមថាលោក ស្រេង សុផល អភិបាលក្រុងសេរីសោភ័ណនិងចាត់មន្ត្រីជំនាញគណបញ្ជាការឯកភាពក្រុងចុះពិនិត្យស្រាវជ្រាវដល់ទីកន្លែងដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាប។ជៀសវាងប្រជាពលរដ្ឋរិះគន់ដាក់ការសង្ស័យថាមន្ត្រីរដ្ឋបាលក្រុងមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធទើបទីតាំងជាច្រើនកន្លែងនេះអាចបើកដំណើរការបានរដ្ឋសង្ឃឹមថាលោកអភិបាលក្រុងនិងចាត់មន្ត្រីជំនាញចុះបង្ក្រាបបានចាក់ជាមិនខាន។
ពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យជួយយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតសាលនៃស្នងការដ្ឋានចុះស្រាវជ្រាវពិនិត្យដល់កន្លែងទីតាំងល្បែងស៊ីសងខាងលើដើម្បីធ្វើការទប់ស្កាត់បង្ក្រាបទាន់ពេលវេលានិងដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន៕