សូមអបអរសារទរ សូមគោរពជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត សុខ ផល ក្នុងឱកាសដ៏នក្ខឫក្សប្រសើរថ្លៃថ្លា ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ សូមគោរពជូនពរ សុខភាពល្អ កម្លាំងកាយមាំមួន ដើម្បីដឹកនាំ អភិវឌ្ឍន៍ និងកសាងមាតុភូមិកម្ពុជាឲ្យកាន់តែរីកចំរើនជានិរន្តរ៍ 🙏
(ស្វាយរៀង) ៖ ភ្លៀងផ្គរលាយឡំខ្យល់កន្ត្រាក់ បាក់រលំប៉ាន់ណូសង្កត់ពីលើរថយន្តទំនើប ១គ្រឿង ជាប់ពីលើ ខណៈរថយន្តបើកបរចេញពីផ្សាររាត្រី បង្កឱ្យអ្នកនៅក្នុងរថយន្តភ័យស្លន់ស្លោរបើកទ្វារថយន្តរត់ចេញទៅក្រៅ ។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ០៤ ៖ ១០ នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅខាងមុខផ្សារតាត្រី ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ផ្ទៃមេឃមានពពកខ្មៅលាយឡំផ្គររន្ទះ និងខ្យល់បោកបក់ខ្លាំងៗហុយដី ហើយគេឃើញមានរថយន្តទំនើប ០១ គ្រឿង ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CA-3966 បើកបរដឹកភ្ញៀវចេញពីផ្សាររាត្រី ។ ប្រភពខាងលើ បានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើនោះ ស្រាប់តែប៉ាន់ណូផ្លាកយីហោ ផ្សាររាត្រីក្រុងបាវិត បាក់ដួលរលំមកសង្កត់ចំពីលើដំបូលថយន្តតែម្តង បង្កឱ្យអ្នកធ្វើដំណើរក្នុងរថយន្តមានការភ័យខ្លាច នាំគ្នារត់រកកន្លែងមានសុវត្ថិភាព ខណៈភ្លៀងផ្គរខ្យល់កន្ត្រាក់យ៉ាងខ្លាំង បក់បោកគ្របមកលើក្រុងបាវិតទាំងមូល ហើយនៅតាមដងផ្លូវជាតិលេខ១ ក៏មានដួលរលំប៉ាន់ណូជាច្រើនផងដែរ ៕
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុង ពីធី បិទ-បើក វគ្គបំប៉នជំនាញល ហាត់របៀបនៅនឹងកន្លែង សិក្សារយៈពេល១ខែ បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពីធី បិទ-បើក វគ្គបំប៉នជំនាញលំហាត់របៀបនៅនឹងកន្លែង សិក្សារយៈពេល០១ ខែ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដែលបានបញ្ជប់ និងបើកវគ្គបន្តចាប់ពី ថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ បានអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍ថា ការបើក-បិទ វគ្គបំប៉នជំនាញលំហាត់របៀបនៅនឹងកន្លែង មានសិក្ខាកាមចូលរួមសរុបចំនួន១១៤នាក់ ស្រីចំនួន០៧នាក់ ក្នុងនោះបិទវគ្គចំនួន ៥៧នាក់ស្រី ០៥នាក់ និងបានបើកវគ្គបន្តដែលបានជ្រើសរើសពីបណ្តាផែនកាងារចំណុះស្នងការដ្ឋាននគរបាលខេត្ត ចំនួន៣០នាក់ […]