ព័ត៌មានជាតិ

ទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែងក្នុង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប.!។

ទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែងក្នុង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប.!

ខេត្តកំពង់ធំ ÷ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! មានទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជ្រូកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែង ស្ថិតនៅភូមិស្លាកែប សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បាននាំគ្នាបើកលេងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យពួកគាត់សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។

 

ទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ស្ថិតក្នុងភូមិសាស្រ្ត ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ ខួបប្រាំង ខួបវស្សាតែម្តង មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! គេសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អាចបានទទួលលាភសក្ការៈ និងផលប្រយោជន៍ ពីម្ចាស់បនល្បែងខុសច្បាប់ រួចអស់ហើយផងក៏មិនដឹង.!។

ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែង ដែលមានទីតាំងខាងលើ មួយថ្ងៃឃើញបើកលេងស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ និងភាពភ័យខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

 

ហេតុ!នេះហើយ ធ្វើឲ្យពួកគាត់ លើកឡើងថា! ឯងទៅ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង7 ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! រាល់បទល្មើសល្បែងសុីសង គ្រប់ប្រភេទ កន្លងមកនោះ.!។

 

ដូច្នេះហើយ ប្រជាពលរដ្ឋបាននាំគ្នា សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាពិសេស ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ សូមមានវិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង”ជល់មាន់”តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន !។

 

សូមរំលឹកថា! នៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2022 បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យគណ:អភិបាល រាជធានីទាំង25.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិននាំគ្នាអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជា ជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។
អង្គភាពយើងរងចាំការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *