ព័ត៌មានសន្តិសុខសង្គម

ដុតកម្ទេចសាច់បង្កក និងទំនិញខូចគុណភាពមួយចំនួន ដែលបានរកឃើញនៅតាមទីតាំងឃ្លាំងស្ដុក និងចែកចាយចំនួន៥ ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ) ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពាអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានប្រមូលទំនិញដែលពុំមានអនុលោមភាព(ខូចគុណភាណ) ក្រោយរកឃើញតាមឃ្លាំងស្កុក លក់ និងចែកចាយសាច់បង្កកចំនួន ៥ទីតាំង ផ្សេងគ្នា រួមមាន ខណ្ឌឬស្សីកែវ ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ នាពេលកន្លងមក យកទៅធ្វើការដុតបំផ្លាញចោលនៅទីលានចាក់សម្រាម នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។

ទំនិញទាំងអស់នោះ រួមមាន សាច់បង្កក និងទំនិញដែលជាគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលសុទ្ធសឹងតែជាទំនិញពុំមានអនុលោមភាព មានហានិភ័យចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់ចុងក្រោយ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *