មិន
ខណៈពេលនេះប្រជាពលរដ្ឋអូរសោម កំពុងតែសម្ដែងការហួសចិត្ត ទៅលើបុគ្គលដែលមានឥទ្ធិពលមួយរូប ដែលមាន ឈ្មោះ លៀង ពេជ្រ ហ៊ានដឹកអាចម៌ដីរាប់សែនម៉ែត្រគូប ទៅចាក់លុបអាងទឹក ដើម្បីយកដីធ្វើជាកម្មសិទ្ធិបំពេញផលប្រយោជន៍ បក្ខពួក ខ្លួន ឬយ៉ាង ណា? បានជា អាជ្ញាធរ តាំងតែ ថ្នាក់ក្រោម ស្រុក រហូត ទៅ ដល់ ថ្នាក់ ខេត្ត មិន ហ៊ាន ក្អក សោះ ឬមួយ មាន អ្វី បិទ បាំងចំ ពោះ រឿងនេះ បានជា បុគ្គល លៀង ពេជ្រ នេះ ធ្វេី ព្ជ្យុះ ភ្លៀង ផ្គរ រន្ទះ យ៉ាងនេះហេីយ នៅតែ មន្រ្តី ពាក់ព័ន្ធ នៅ សម្រាក បិទ ភ្នែក សំងំ យ៉ាងលង់លក់បែបនេះ ដែល ធ្វេី មិន ដឹង មិន ឮ ហេីយ មិនឃេីញ បុគ្គល មាន អំណាច ម្នាក់ នេះ កាយ លប់ បឹង អាង ទឹក វារី អគ្គីសនី អា តៃ យ៉ាង គគ្លេីន នៅ ទល់មុខ តំបន់ ស្ថិតនៅត្រង់ចំណុចមុខទីស្នាក់ការបរិស្ថានត្រពាំងប្រវឹក ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នេះ តែម្តង អជ្ញាធរ ពាក់ ព័ន្ធ ដេក លក់អស់ ហេីយ តេី មែនទេ ? បានជា បណ្តែត បណ្តោយ ដល់ ថ្នាក់នេះ ? ។
ព្រោះតែមាន ភាពមិនចេះឆ្អែត ឆ្អន់ អា ហារ តែ បី ពេល សោះ ម្តេច ក៍ ដល់ថ្នាក់ នេះ ? នឹងសំអាងទៅលើអំណាចខ្លួន ដែលពុំមានអាជ្ញាធរណាហ៊ានហាមឃាត់ អ្វី សោះ លោក លៀង ពេជ្រ នេះហ៊ានធ្វើរបងបិទផ្លូវចាស់ ដែលជាផ្លូវសាធារណៈរបស់ ពលរដ្ធ ឃុំអូរសោម ទាំង មូល យ៉ាងងងើលឥតអៀនខ្មាសនឹងមិនកោតក្រែង និង ច្បាប់ អ្វី ទាល់តែ សោះឡើយ បែប នេះ ?។
ប្រជាពលរដ្ឋស្នើសុំដល់លោក វង្ស អេង អភិបាលស្រុកវាលវែងនិងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ពិសេសឯកឧត្តមប្រធានអគ្គិសនីកម្ពុជា មេត្តាចុះ ជួយមកមេីល នឹងត្រួតពិនិត្យនឹងចាត់វិធានការទៅលើបុគ្គល នេះ និង បក្ខ ពួក នេះ ដែល អាង អំណាច ធ្វេី ឱ្យ ពលរដ្ឋ ភ័យ ខ្លាច រអា សឹង តែ គ្រប់ រូប នេះផង ។