បាត់ដំបង: ថ្ងៃអាទិត្យទី២២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសារធារណៈការ និងដឹកជញ្ជូន និង ប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង និងឯកឧត្តម ច័ន្ទសុផល អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងបានអញ្ជើញ ចុះសួរសុខទុក្ខនិងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន១០០គ្រួសារដែលស្ថិតនៅក្នុងសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក្រុង ខេត្តបាត់ដំបង ។
ក្នុងនោះទៀតសោតមានការអញ្ជើញចូលរួមពីសំណាក់លោកលាង វាសនា អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបងបានមានមតិសំណេះសំណាល ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។
Related Articles
ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ដុះស្លែ មួយកន្លែងក្នុង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បើកលេងគគ្រឹកគគ្រេង តែលោក វរសេនីយ៍ឯក ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ នៅសម្ងំស្ងៀម មិនឃើញឲ្យកូនចៅចុះបង្រ្កាបនោះទេ?រីមួយត្រូវថ្មសន្តំមើលមិនឃើញ?
ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ដុះស្លែ មួយកន្លែងក្នុង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បើកលេងគគ្រឹកគគ្រេង តែលោក វរសេនីយ៍ឯក ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ នៅសម្ងំស្ងៀម មិនឃើញឲ្យកូនចៅចុះបង្រ្កាបនោះទេ?រីមួយត្រូវថ្មសន្តំមើលមិនឃើញ? ខេត្តឧត្តរមានជ័យ ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងនេះ ចូលតាមច្រកផ្លូវអង់តែន(011)ត្រង់ចំណុចចំការស្វាយ ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បើកឲ្យក្រុមញៀនល្បែងនាំគ្នាទៅលេងភ្លួកទឹក ភ្លួកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនឃើញចុះបង្រ្កាប! សង្ស័យមានលាភសក្ការៈ ហើយមើលទៅ.!។ ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ដុះស្លែ នៅចំណុចចំការស្វាយ មួយកន្លែងក្នុង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ!។ ប្រភពដដែលឲ្យដឹងថា! ម្ចាស់ទីតាំងល្បែង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងដែលមានទីតាំងខាងលើ នៅតែបន្តបើកឲ្យក្រុមញៀនល្បែងចូលលេងភ្នាល់ចាក់លុយ ស្រែកហ៊ោ កញ្ជ្រៀវ បង្កភាពអនាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ […]
ស្តេចឈ្មួញឈើដ៏ល្បីម្នាក់ឈ្មោះ ណុប ឌី នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ អះអាងថាមន្ត្រីជំនាញ និង អាជ្ញាធរខេត្តកំពង់ស្ពឺរស់ដោយសារខ្លួន តើពិតដែរឬទេក្រោមការលើកឡើងរបស់ឈ្មួញឈើខាងលើនេះ?
ស្តេចឈ្មួញឈើដ៏ល្បីម្នាក់ឈ្មោះ ណុប ឌី នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ អះអាងថាមន្ត្រីជំនាញ និង អាជ្ញាធរខេត្តកំពង់ស្ពឺរស់ដោយសារខ្លួន តើពិតដែរឬទេក្រោមការលើកឡើងរបស់ឈ្មួញឈើខាងលើនេះ ខេត្តកំពង់ស្ពឺ៖ ឈ្មូញឈើល្បីឈ្មោះម្នាក់នៅស្រុកឱ្យរ៉ាល់ខេត្តកំពង់ស្ពឺ ដែលស្គាល់ត្រឹមតែឈ្មោះ ណុប ឌី កាលពីពេលថ្មីៗនេះគេបានអះអាងថា ក្រុមមន្ត្រីជំនាញ និងអាជ្ញាធរនៅក្នុងខេត្តកំពង់ស្ពឺ សុទ្ធសឹងតែរស់ដោយសារតែរបរជួញដូរឈើខុសច្បាប់របស់ខ្លួន។ ជាមួយការថ្លែងទទួលស្គាល់ថា ខ្លួនពិតជាអ្នករត់ការលុយ និងមានអ្នកកាសែតចុងស្រុកមួយចំនួនតូចចាំជួយសម្របសម្រួលដោះស្រាយនឹងការដឹកជញ្ជូនឈើទាំងនេះ មិនតែប៉ុណ្ណោះគេបានអះអាងថា ទាំងមន្ត្រីជំនាញ និងទាំងអាជ្ញាធរ ត្រូវបានរូបគេបន្តក់ប្រាក់ខែឲ្យ ដែលប្រាក់ទាំងនោះបានមកពីការជួញដូរឈើនេះឯង។ ក្រុមប្រជាពលរដ្ឋរស់នៅក្បែៗរង្វង់មូល(កន្ទូត)នៅស្រុកឱរ៉ាល់បានបង្ហើបឱ្យដឹងថា ណុប ឌី គឺជាអ្នករត់ការនឹងជាឈ្មួញឈើ ឆ្លងប្រទេសល្បីឈ្មោះមួយរូប ក្នុងចំណោមឈ្មួញឈើប្រកបដោយភាពលេចធ្លោមួយចំនួនទៀត ដែលមានឈ្មោះដូចជាឈ្មោះលោក ម៉េ ,លោក ចិន ,លោក ភារិទ្ធ ,និងឈ្មោះ ភារម្យ ជាដើម។ បច្ចុប្បន្ន ក្រុមឈ្មួញឈើទាំងនេះកំពុងតែជម្រុញឲ្យមានការកាប់ឈើកក្រើកឡើងវិញនៅក្នុងតំបន់ភូមសាស្ត្រខេត្តចំនួន”បីដែលមានព្រំប្រទល់ជាប់គ្នាដូចជាតំបន់ព្រៃបរិស្ថានស្រុកឱ្យរ៉ាល់ខេត្តកំពង់ស្ពឺ,ព្រំប្រទល់ទឹកដីខេត្តកោះកុង និងខេត្តពោធិ៍សាត់ ជាដើម។ ហើយនិងធ្វើការដឹកជញ្ជូនព្រមគ្នា យកទៅទម្លាក់នៅចំណុចផ្នែកខាងត្បូង (ទេទឹកពុះ)ហើយក៍យករថយន្តស្ទូចដឹកបន្តតាមផ្លូវជាំ ជាប្រភេទផ្លូវក្រាលគ្រោះក្រហម នឹងថ្មមិចឆ្លងកាត់រង្វង់មូលដំរីបីរកន្ទូត ទៅស្តុំនៅបរិវេនភូមិគ្រិះផ្ទះលោក ណុប ឌី […]
ផ្ទេរមុខតំណែង លោកវរសេនីយ៍ឯក ដេ ម៉ៅ ពីនាយការិយាល័យចរាចរណ៍ផ្លូវគោក ទៅជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរមុខតំណែង លោកវរសេនីយ៍ឯក ដេ ម៉ៅ អត្តលេខ ៤០២៧៧ ពីនាយការិយាល័យចរាចរណ៍ផ្លូវគោក ទៅជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។ នេះបើតាមសេចក្ដីប្រកាសកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ក្នុងសេចក្ដីប្រកាសក៏បានសម្រេចតែងតាំង លោកវរសេនីយ៍ទោ ខាន់ សាវឿន អត្តលេខ ២៦២៧៧ នាយរងការិយាល័យ ទៅជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕