ព័ត៌មានជាតិ

រណ្ដៅមាសជឹកយ៉ាងអនាធិបតេយ្យជាង១០០កន្លែង នៅឃុំកំពង់ចាម ស្រុកសំបូរខេត្តក្រចេះ

រណ្ដៅមាសជឹកយ៉ាងអនាធិបតេយ្យជាង១០០កន្លែង នៅឃុំកំពង់ចាម ស្រុកសំបូរខេត្តក្រចេះ

ដឹងហើយ ឮហើយថា ធនធានធម្មជាតិ គឺមានដូចជា : ភ្នំ បឹង ទន្លេ សមុទ្រ រ៉ែ ត្បូង រួមជាមួយព្រៃឈើ ។ ក្នុងនោះ គេសង្កេតឃើញ ថា នៅលើពិភពលោក រួមជាមួយ ប្រទេសកម្ពុជាផងដែរ ត្រូវបានរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ថ្នាក់ជាតិ បានខិតខំ ណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង ការពារ ថែរក្សា ។

ក្នុងនោះទៀតសោត គេសង្កេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ន្តរឺ ក្រសួងរ៉ែនិង ថាមពល បរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ផងដែរ គោលបំណង ថែរក្សា សម្បត្តិធម្មជាតិទាំងនេះ។ ហើយថ្នាក់ដឹកនាំ បានដាក់កម្លាំងមន្រ្តីជំនាញ ទាំងនោះ នៅតាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រាជធានី មានទាំងគណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុក និងមន្ត្រីជំនាញគ្រប់ស្ថាប័ន ដើម្បីឲ្យមើលថែរក្សា ការពារ និង បង្រ្កាបជនល្មើស ដែលលួច ចូលគាស់កាយដីភ្នំនឹងទន្ទ្រានដីព្រៃផងដែរ ។

ក្រចេះ: ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ប្រភពព័ត៌មានពីប្រជាពលរដ្ឋថ្មីមួយបានទម្លាយប្រាប់ឲ្យដឹងថា នៅចំណុចឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នៃតំបន់ព្រៃឡង់កំពុងកើតមានភាពអាណាធិបតេយ្យនៃការជីកកកាយរកមាសដែលគេសន្និដ្ឋានថា បច្ចុប្បន្នមានរណ្តៅជាង ១០០រណ្ដៅ កំពុងធ្វើអាជីវកម្មគ្មានច្បាប់។
លោក សាំង សាខន ជានាយកដែនជម្រកសត្វព្រៃឡង់ត្រូវក្រុមអ្នកជីកមាសទាំងនោះអះអាងថា ជាអ្នកទទួលប្រាក់ពីពលរដ្ឋធ្វើអាជីកម្មរ៉ែមាស ១រណ្ដៅ ៦០ម៉ឺនរៀល អ្នកដែលគ្មានខ្នងបង្អែកត្រូវជួលដីគេនឹងត្រូវបង់ឲ្យសមត្ថកិច្ចបើមិនដូច្នោះទេមិនអាចធ្វើអាជីវកម្មបានទេ។
ប្រភពព័ត៌មានមួយបានបង្ហើបប្រាប់បន្ថែមថា រណ្ដៅរ៉ែមាសនៅតំបន់ព្រៃឡង់ គឺស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ មានប្រមាណជាង ១០០រណ្តៅ កំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅក្នុងដែនជម្រកសត្វព្រៃឡង់ ចំណុចភូមិឧបសម្ព័ន្ធសោមឌីប៉ូ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ
ដោយប្រជាពលរដ្ឋដែលជួលរណ្តៅដីរ៉ែមាសពីអ្នកមានអំណាច ហើយបង់ប្រាក់ ៦០ម៉ឺនរៀល ក្នុង១រណ្តៅ ទៅឲ្យមេភូមិដែលជាអ្នកទទួលខុសត្រូវតំបន់នោះ។
ពលរដ្ឋរស់នៅតំបន់នោះបានអះអាងថា តាមរយៈមេភូមិ ពួកគាត់បានបង់ប្រាក់ ៦០ម៉ឺនរៀល ក្នុង១រណ្ដៅ ដែលគេខ្សឹបថា យកទៅជូនមន្ត្រីបរិស្ថានដែលជាអ្នកមើលការខុសត្រូវក្នុងតំបន់ព្រៃឡង់ប្រភពដដែលឲ្យដឹងទៀតថា បើទោះជាការធ្វើអសជីវកម្មរ៉ែមាសនេះលក្ខណៈគ្រួសារ នៅក្នុង១រណ្ដៅត្រូវចំណាយប្រាក់៦០ម៉ឺនរៀល បង់ឲ្យទៅមន្ត្រីបរិស្ថាន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក សាំង សាខន នាយកដានជម្រកសត្វព្រៃឡង់ ហើយគេតម្រូវឲ្យមានការចុះបញ្ជីឈ្មោះត្រឹមត្រូវហើយបង់លុយសិន ទើបអនុញ្ញាតឱ្យដំណើរការរុករកមាសបាន។
ប៉ុន្តែប្រសិនមិនបានចុះបញ្ជីឈ្មោះត្រឹមត្រូវពីអាជ្ញាធរភូមិទេ មន្ត្រីបរិស្ថាននឹងដើរពិនិត្យ ហើយចាប់បង្ក្រាបយកម៉ាស៊ីនបូមទឹករួមនិងឧបករណ៍ប្រើប្រាស់ទាំងនោះ ទៅដុតកម្ទេចចោល។
ចំពោះការបង់លុយគឺម្ចាស់រណ្ដៅនីមួយៗត្រូវបង់ប្រាក់ឲ្យតាមរយៈ លោក រិទ្ធ មេភូមិឧបសម្ព័ន្ធសោមដេប៉ូ ដើម្បីចាត់ចែងរៀបចំលើកិច្ចការងាររត់ការផ្សេងៗពលរដ្ឋរកស៊ីអជីកម្មជីករ៉ែមាស នាំគ្នារអ៊ូរទាំថា ពួកគាត់ធ្វើការចន្លោះពី ៥-៧ថ្ងៃទើបបានចម្រាញ់ម្ដងហើយបានតិច តួចទុកសម្រាប់ចំណាយទៅលើប្រេងសាំង ម្ហូបអាហារប្រចាំថ្ងៃនិងបង់ឲ្យទៅសមត្ថកិច្ចសឹងមិនគ្រប់ផង។ ពួកគាត់ថា សម្រាប់អ្នកដែលគេចាប់ដីបានទំហំធំៗ គេអាចរកបានសម្រាប់ដោះស្រាយរត់ការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ឋ ប៉ុន្តែអ្នកមិនមានដីសោះ តម្រូវការជួលដីគេផង ចំណាយលើកម្មករ ប្រេងសាំង រត់ការផងនោះគឺមិនបានផលចំណេញនោះទេ។ អ្នកភូមិមិនដឹងថាតើការរកស៊ីរបស់ពួកគាត់ស្របច្បាប់ឬមិនស្របទេ ប៉ុន្តែបានបង់ប្រាក់ឲ្យមន្ត្រីបរិស្ថានប្រចាំនៅតំបន់នោះចំពោះការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ ក្នុងតំបន់ព្រៃឡង់នេះ
អង្គភាព សារព័ត៌មានបានសម្ភាស លោកឆាយ ដួង សាវុធជាប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លោកបានផ្តល់ព័ត៌មានត្រលប់មកវិញថា“រឿងនេះខ្ញុំទើបតែបានដឹងថ្មីៗនេះទេ ចាំមើលខ្ញុំសួរទៅនាយកដែនជម្រកសត្វព្រៃឡង់សិន ហើយសូមអរគុណច្រើនដែលមានអ្នកសារព័ត៌មានបានសួរនាំមុននឹងចុះផ្សាយ”។
ទោះយ៉ាងណាក៏ដោយ ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា ក្រុមមន្ត្រីបរិស្ថាននៅតំបន់ព្រៃឡង់កំពុងដើរយកលុយពីអ្នកធ្វើអាជីវកម្មរំដៅរ៉ែមាស យ៉ាងអនាធិបតេយ្យទាំងនោះ ដោយយកឈ្មោះថ្នាក់ដឹកនាំមន្ទីរគឺលោក ឆាយ ដួងសាវុធ មកគំរាមក្រុមអ្នកជីកមាសទាំងនោះ។
ក្រុមអ្នកជីកមាស ក៏ដូចជាប្រជាពលរដ្ឋនៅតំបន់នោះអះអាងថា សកម្មភាពអនាធិបតេយ្យនេះ មិនមែនរឿងតូចតាចទេ ផ្ទុយទៅវិញ គឺជារឿងដែលមានទំហំធំសម្រាប់មហន្តរាយធនធានធម្មជាតិ។
ជាងនេះទៅទៀតចំណូលដែលបានមកពីរណ្ដៅមាសទាំងនោះ ក៏ច្រើនគួរ សមដែរ។
ឬមួយរណ្តៅមាសអាណាធិបតេយ្យទាំងនោះជាឆ្នាំងបាយរបស់បក្សពួកមន្ត្រីបរិស្ថាននៅតាមតំបន់នោះ និងថ្នាក់ដឹកនាំមន្រ្តីពាក់ព័ន្ធទេដឹង? ឬកន្ទេលធំបន្លំដេកធ្វើមិនដឹង?
ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ន នេះ គេសង្កេត ឃើញថា មន្រ្តី ជំនាញ និង អាជ្ញាធរ ពាក់ព័ន្ធ មួយចំនួន តូច តាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រួមនិងមន្ត្រីជំនាញ មួយចំនួនតូច បែរជា លក់ឧត្តមគតិ ខ្លួនឯង ធ្វើការឃុបឃិត គ្នាជាប្រព័ន្ធ ស៊ីសំណូក សូកប៉ាន់ ជាថ្នូរ និង ការបើកភ្លើងខៀវ បំផ្លិចបំផ្លាញធនធានធម្មជាតិ។
ពលរដ្ឋបានស្នើឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ
ជាពិសេសលោក ឆាយ ដួង សាវុធ ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ
និងលោក
ប្រធានមន្ទីរ៉ែថាមពលខេត្តក្រចេះសូមលោកមេត្តាបើកការស៊ើបអង្កេតផងទាន ថាតើពិតដូចពលរដ្ឋបានលើកឡើងដែរឬទេ?អង្គភាពយើងខ្ញុំរងចាំការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *