ព័ត៌មានជាតិ

ឈ្មួញឈើដ៏ល្បីឈ្មោះ គោ ហៅ រ័ត្ន បន្តដឹកជញ្ជូនឈើ តាមរយៈរថយន្តធុនត្រា ដឹកចេញពីស្រុកអូររាំង និងចេញពីភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា យកទៅទម្លាក់នៅចំណុច៣៥ បន្តដឹកហោះឆ្លងដែនទៅស្រុកយួន ដោយសុវត្ថិភាពដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធបន្តិចសោះ។

ឈ្មួញឈើដ៏ល្បីឈ្មោះ គោ ហៅ រ័ត្ន បន្តដឹកជញ្ជូនឈើ តាមរយៈរថយន្តធុនត្រា ដឹកចេញពីស្រុកអូររាំង និងចេញពីភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា យកទៅទម្លាក់នៅចំណុច៣៥ បន្តដឹកហោះឆ្លងដែនទៅស្រុកយួន ដោយសុវត្ថិភាពដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធបន្តិចសោះ។

មណ្ឌលគីរី ÷ បានដឹងហើយថា សម្បត្តិធនធានធម្មជាតិ គឺមានដូចជា : ភ្នំ បឹង ទន្លេ សមុទ្រ រ៉ែ ត្បូង រួមជាមួយព្រៃឈើ ។ ក្នុងនោះ គេសង្កេតឃើញ ថា នៅលើពិភពលោក រួមជាមួយ ប្រទេសកម្ពុជាផងដែរ ត្រូវបានរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ថ្នាក់ជាតិ បានខិតខំ ណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង គាំពារ ថែរក្សា ។

ក្នុងនោះទៀតសោត គេសង្កេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ន្តរឺ ក្រសួងរ៉ែនិង ថាមពលបរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ផងដែរ គោលបំណង ថែរក្សា សម្បត្តិធម្មជាតិទាំងនេះ។ ហើយថ្នាក់ដឹកនាំ បានដាក់កម្លាំងមន្រ្តីជំនាញ ទាំងនោះ នៅតាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រាជធានី មានទាំងគណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុក និងមន្ត្រីជំនាញគ្រប់ស្ថាប័ន ដើម្បីឲ្យមើលថែ ការពារ និង បង្រ្កាបជនល្មើស ដែលលួច ចូលគាស់កាយដីភ្នំនឹងទន្ទ្រានដីព្រៃផងដែរ ។

ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ន នេះ គេសង្កេត ឃើញថា មន្រ្តី ជំនាញ និង អាជ្ញាធរ ពាក់ព័ន្ធ មួយចំនួន តូច តាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រួមនិងមន្ត្រីជំនាញ មួយចំនួនតូច បែរជា លក់ឧត្តមគតិ ខ្លួនឯង ធ្វើការឃុបឃិត គ្នាជាប្រព័ន្ធ ជាមួយក្រុមឈ្មួញ ស៊ីសំណូក សូកប៉ាន់ ជាថ្នូរ និង ការបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញចូលគាស់កាយដីភ្នំព្រៃស្ទើតែរលាយ ហិនហោច ។
ថ្មីៗ នេះ គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ រូបភាព ដែលក្រុមការងារថតបានអំពីសកម្មភាពឈ្មួញឈើឈ្មោះ គោ ហៅ រ័ត្ន បន្តដឹកជញ្ជូនឈើ តាមរយៈរថយន្តធុនត្រា ដឹកចេញពីស្រុកអូររាំង និងចេញពីភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា យកទៅទម្លាក់នៅចំណុច៣៥ បន្តដឹកឆ្លងដែនទៅស្រុកយួនយ៉ាងគំហុក រីឯមន្រ្តីជំនាញសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគីរី រក្សាភាពស្ងៀមស្ងាត់។

មជ្ឈដ្ឋានខាងក្រៅ! រិះគន់ចំៗទៅលេីមេរដ្ឋបាលព្រៃឈេីខេត្តមណ្ឌលគីរី និងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី
ជាអ្នកបេីកភ្លេីងខៀវ ទេីបមេឈ្មួញឈេីឈ្មោះ រត្ន័ និងបក្សពួក ហ៊ានធ្វើអ្វីៗតាមទំនេីងចិត្ត។

ព្រៃឈើក្នុងដែនជម្រកសត្វព្រៃស្រុកកែវសីមា រងការកាប់បំផ្លាញគួរឲ្យព្រួយបារម្ភបំផុតខណៈដែលលោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី និងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី និងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី មិនគូរបណ្ដែតបណ្ដោយ ឲ្យឈ្មួញឈើដុះស្លែប្រចាំស្រុកកែវសីមា ឈ្មោះ គោ ហៅ រត្ន័ ដឹកជញ្ជូនឈើចេញពី ដែនជម្រកសត្វព្រៃកែវសីមា យកទម្លាក់នៅចំណុច ៣៥ រួចដឹកចេញបន្តយកទៅលក់នៅស្រុកយួន
យ៉ាងសុខស្រួលបំផុត ។

ប្រជាពលរដ្ឋអំពាវនាវ ដល់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី មេត្តាចាត់មន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យ ឈ្មួញឈើ ឈ្មោះ រត្ន័ ជាបន្ទាន់ បេីមិនដូច្នោះនោះទេ
ព្រៃឈើដែលនៅសេសសល់ បន្តិចបន្តួចក្នុងដែនជម្រកសត្វព្រៃកែវសីមា ពិតជាវិនាសអស់ក្រោមស្នាដៃពួកឈ្មួញជាក់ជាពុំខាន់។
អង្គភាពយើងខ្ញុំរងចាំការស្រាយបំភ្លឺរផងរាល់ម៉ោងធ្វើការ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *