ឃាត់ខ្លួនយុវជនម្នាក់នៅស្រុកមង្គលបុរី យកមកអប់រំ ក្រោយខំមិនពាក្យពេចន៍នាំឲ្យប៉ះពាល់ដល់កិត្តយស សេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិ ==========
បន្ទាយមានជ័យ: បុរសម្នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ឃាត់ខ្លួន យកមកសួរនាំ និងអប់រំឲ្យស្គាល់ពីច្បាប់ទម្លាប់ ក្រោយពីបានខំមិនប្រើប្រាស់ពាក្យសម្តីមិនសមរម្យលើបណ្តាញសង្គមហ្វេសប៊ុក ដែលខ្លឹមសារនោះ នាំឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹង ក្នុងការអនុវត្តន៍ច្បាប់ សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
យុវជនដែលត្រូវនគរបាលឃាត់ខ្លួនយកមកសួរនាំនិងអប់រំនេះ មានឈ្មោះ សៀង ធួន ហៅធន់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឬស្សីក្រោក ឃុំឬស្សីក្រោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានមុខរបរ: ជាអ្នកធ្វើពាងលក់។
គួរបញ្ជាក់ថា មិនសមត្ថកិច្ចឃាត់មកសួរនាំ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅវេលាម៉ោង១៥:៣០នាទី ឈ្មោះ សៀង ធួន បាននិយាយថា ក្រោយពីស៊ីផឹកជាមួយមិត្តភក្តិរួច ពួកគេបានបែកគ្នាទៅផ្ទះញរៀងខ្លួនអស់ រូបគេក៏បានយកទូរសព្ទមកដេកលេងហ្វេសប៊ុក ហើយបានឃើញគណនីហ្វេសប៊ុកអ្នកសារពត៌មានមួយ បានផ្សាយ អំពីស្នាដៃនគរបាលបង្ក្រាប( ជនសង្ស័យប្រុស-ស្រី៥នាក់ ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងលក់គ្រឿងញៀន ) ស្រាប់តែឈ្មោះធួន បានឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះTung hai Heng ចូលខំមិនពាក្យថា (ចាប់អ្នកលក់ឲ្យអស់មើល) ឈ្មោះធួន ក៏បានចូលខំមិនដែរ ដោយប្រើពាក្យថា (ចាប់ម៉េចអស់បើអ្នកលក់ កូនចៅអ្នកចាប់នឹងឯង)។ ដោយមើលឃើញពីភាពគ្មានសិលធម៌នេះ សមត្ថកិច្ចយើងក៏បានឃាត់យុវជនរូបនេះមកសួនាំតែម្តង។
ក្រោយពីសមត្ថកិច្ចសួរនាំ និងអប់រំ ឈ្មោះ សៀក ធួន បានយល់ដឹងអំពីច្បាប់ សូមទទួលខុសត្រូវទាំងស្រុងចំពោះអ្វីដែលខ្លួនបានប្រព្រឹត្ត និងបានសូមអភ័យទោសជាសាធារណ:។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានក្តីអាណិត មានមេត្តាខ្ពស់ លោកបានឃើញឈ្មោះ សៀក ធួន ដឹងពីកំហុសឆ្គងរបស់ខ្លួន លោកបានឲ្យធ្វើកិច្ចសន្យាទទួលស្គាល់កំហុស និងបានញាតិឲ្យបុគ្គលរូបនេះត្រឡប់ទៅលំនៅដ្ឋានវិញហើយត្រូវកែខ្លួនធ្វើជាពលរដ្ឋល្អ កុំព្រោះតែស្រវឹងដើរធ្វើរឿងមិនគប្បីក្នុងសង្គមបន្តទៀត ក្នុងករណីមិនរៀងចាល សមត្ថកិច្ចនឹងចាត់ការតាមផ្លូវច្បាប់៕