ព័ត៌មានជាតិ

ស្គាល់អត្តសញ្ញាណជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែលមន្ត្រីនគរបាលស្រុកសំរោងព្យាយាមលាក់បាំងនោះហើយ

ស្គាល់អត្តសញ្ញាណជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែលមន្ត្រីនគរបាលស្រុកសំរោងព្យាយាមលាក់បាំងនោះហើយ


ខេត្តតាកែវ ៖ ក្រោយគេហទំព័រនគរវត្តផ្សាយរឿងគ្រោះ ថ្នាក់ចរាចរណ៍នៅស្រុកព្រៃកប្បាស តែជនបង្កនៅក្រៅសំណាញ់ច្បាប់ដោយសារតែមានមន្ត្រីនគរបាល២នាក់នៅស្រុកសំរោងជាអ្នកកាងកប់ក្លៀកនោះរួចមក ឥលូវសមត្ថកិច្ចស្គាល់អត្តសញ្ញាណជនបង្កហើយ។

យោងតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍នោះឈ្មោះឈន សម្បត្តិ រស់នៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

គួរំលឹកថា ករណីគ្រោះថ្នាក់ចរាចណ៍មួយកើតឡើងនៅ
វេលាម៉ង២២និង៥៥នាទីថ្ងៃទី២២ខែមិនាឆ្នាំ២០២៣ លើកំណាត់ផ្លូវលេខ១២៩ចំណុចគីឡូម៉ែត្រលេខ១០និងលេខ១១ ស្ថិតក្នុងឃុំតាំងយ៉ាប រវាងរថយន្តនិងម៉ូតូបើកបរបញ្ច្រាស់ទិសគ្នាពីលិចទៅកើត។ ប្រភពបានឲ្យដឹងថារថយន្តបង្កម៉ាក(kea morning)ពណ៌ទឹកប្រាក់ពាក់ស្លាកលេខកំពង់ចាម2A-5218 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុជនបង្កបានបើករថយន្តយកទៅទុកនៅផ្ទះលោកឌៀប មករា ជាមន្ក្រីនគរបាលនៅស្រុកសំរោង។

ចំណែកអ្នកបើកម៉ូតូជាជនរងគ្រោះឈ្មោះនូន រតនាភេទ ប្រុសអាយុ២៧ឆ្នាំរស់នៅ ភូមិស្នូលខ្ពស់ ឃុំតាំងយ៉ាបស្រុកព្រៃកប្បាសខេត្តតាកែវរងរបួសបាក់ជើងទាំង សង ខាង។

តាមសម្តីជនរងគ្រោះបានសម្ដែងការហួសចិត្តក្នុងសំណុំ រឿងនេះដោយក្រោយកើតហេតុ គឺមានមន្រ្តីនគរបាលស្រុកសំរោង២នាក់ ដោយម្នាក់ឈ្មោះលោក ឌៀប មករាជាមន្រ្តីនគរបាលស្រុកសំរោងមានតួនាទីនាយផ្នែកព្រហ្ម ទណ្ឌមិនបានសហការជាមួយមន្រ្តីជំនាញចរាចរណ៍ស្រុកព្រៃកប្បាសនោះទេដោយព្យាយាមជួយលាក់អត្ត សញ្ញាណជនបង្ក។

ជនរងគ្រោះបានបន្តទៀតថា ក្រោយកើតហេតុក៏មានមន្រ្តីនគរបាល១រូបទៀតឈ្មោះឌឹម សាញមានតួនាទីជាអធិការរងនគរបាលស្រុករវៀងទទួលបន្ទុកគ្រឿងញៀនចេញមុខយកឯកសារថយន្តរបស់ជនបង្កមកអោយខាងជនរងគ្រោះដោយបង្ខំឲ្យខាងជនរងគ្រោះទទួលយករថយន្តរបស់ជនបង្ក ដើម្បីបញ្ជប់រឿងតែភាគីរងគ្រោះមិនទទួលយក។

ពាក់ពន្ធ័ករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះមន្រ្តីជំនាញបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្ត តាកែវរួចហើយ។ ភាគីជនរងគ្រោះសំណូមលោកស្នង ការនគរបាលខេត្តតាកែវមេត្តាជួយបំភ្លឺចំពោះមន្ត្រីនគរបាល២រូបដែលចេញមុខមកពាក់បន្ធ័ក្នុងសំណុំរឿងខាងលើដោយសេចក្តីអនុគ្រោះ។ រីឯអត្តសញ្ញាណជនបង្កក៏ត្រូវបានកំណត់រួចហើយដែរ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *