លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតសូមថ្លែងអំណរគុណ ដល់ម្ចាស់ក្រុមហ៊ុនកាសុីណូ LPP SKY (ក្រុមម៉ូតូធំជនជាតិឥណ្ឌូនេសុី) ព្រមទាំងសហការី បានឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ នឹងថវិកាមួយចំនួន! មន្ទាយមានជ័យ៖នៅថ្ងៃចន្ទ ៣រោច ខែ ស្រាពណ៍ ឆ្នាំ ខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត រួមនិងកងកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមថ្លែងអំណរគុណនិងសូមអរគុណ ដល់ម្ចាស់ក្រុមហ៊ុនកាសុីណូ LPP SKY (ក្រុមម៉ូតូធំជនជាតិឥណ្ឌូនេសុី) ព្រមទាំងសហការី ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ នឹងថវិកាមានដូចខាងខាងក្រោម ១-អង្ករ ៥០០គីឡូក្រាម ២-ទឹកបរិសុទ្ធ ១០០យួរ ៣-មី ១០កេសធំ ៤-ថវិកា ១,០០០,០០០រៀល ជូនដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត យកមកប្រើប្រាស់ក្នុងការចុះបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតទាំងមូល។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត រួមនិងកងកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជូនពរដល់ម្ចាស់អំណោយ និងសហការី រកទទួលទានមានបាន មានសុខភាពល្អ និងជួបពុទ្ធិពរទាំង៤ប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ។ ដោយ៖លោកចាន់ពុធ
Related Articles
BREAKING: ACU សម្រេចឃាត់ខ្លួន លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយចំនួន ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈ លោក លី សាម៉េត និងលោក ឡាច សំរោង
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។ សេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា លោក ឡាយ វិសិដ្ឋ បានសូកប៉ាន់លុយចំនួន៥៧ម៉ឺនដុល្លារ ចង់បានតំណែង តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។ ក្រោយបញ្ចប់ការសួរនាំ, អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅតុលាការ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ផងដែរ ហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការកាលពីម្សិលមិញ៕
ឈើមុខធំៗ ដឹកចេញពីខេត្តពោធិ៍សាត់ អស់ល័ក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចខេត្តបាត់ដំបង
(បាត់ដំបង) ៖ រថយន្តដឹកឈើ ០១ គ្រឿង សុទ្ធតែប្រភេទមុខធំៗ ត្រូវបានកម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការច្រកចង្អៀត បានសហការជាមួយសមត្ថកិច្ចប្រចាំការស្នាក់ការថ្មដា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (W.A) ប្រចាំស្នាក់ការល្បាតច្រកចង្អៀត នៅត្រង់ចំណុចភូមិសាស្រ្តមុខស្នាក់ការច្រកចង្អៀត ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ។ មន្ត្រីពាក់ព័ន្ធដែលចុះបង្ក្រាប បានប្រាប់អ្នកសារព័ត៌មានថា រថយន្តដឹកឈើដែលរងការបង្ក្រាបនេះ មានទិសដៅឆ្ពោះពីខេត្តពោធិ៍សាត់ និងបន្តដំណើរឆ្លងកាត់ស្នាក់ការរងច្រកចង្អៀត ហើយត្រូវកម្លាំងមន្រ្តីឧទ្យានុរក្ស បានធ្វើការឃាត់តែម្ដង ។ មន្ត្រីខាងលើ បានបន្តថា ក្រោយពីបានពិនិត្យឃើញមានបង្កប់ឈើ ចំនួន ០៤ សន្លឹកនោះ កម្លាំងសមត្ថកិច្ច បានធ្វើការដកហូតវត្ថុតាង រួមមាន៖ រថយន្តសណ្ដោងធន់ធំ ០១ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខខាងមុខ ត្បូងឃ្មុំ 3A-3400 និងផ្លាកលេខខាងក្រោយ ព្រះសីហនុ 4A-2829 ដឹកឈើប្រភេទមុខធំៗ ចំនួន ០៤ សន្លឹក ស្មើនឹង ១៣,៨៣ ម៉ែត្រគូប ។ […]
មានករណីគប់គ្រាប់បែកចូលក្នុងបន្ទប់ នៅស្រុកបាណន់ ខេត្តបាត់ដំបង សង្ស័យពាក់ព័ន្ធរឿង “ស្នេហាត្រីកោណ”
ករណីជនមិនស្គាល់មុខ លួចគប់គ្រាប់បែកចូលក្នុងបន្ទប់នារីម្នាក់ សមត្ថកិច្ចកំពុងដាក់ការសង្ស័យថា អាចជារឿងស្នេហាត្រីកោណ ទើបក្លាយទៅជាគំនុំ ដើម្បីសងសឹក ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០២ ៖ ៣០ នាទី រំលងអាធ្រាត្រ នៅចំណុចទួលក្រសាំង ក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ក្នុងរបាយការណ៍ បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគប់គ្រាប់បែក ចូលក្នុងបន្ទប់កូនស្រីរបស់ឈ្មោះ ស៊ុក កុយ ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បណ្តាលឱ្យរបួសឈ្មោះ ស៊ុក ថាវី ភេទប្រុស អាយុ ១២ ឆ្នាំ ចំកន្លែងជើងឆ្វេងត្រង់ភ្មែកគោ និងបាតជើងខាងស្តាំ ។ បើតាមការចុះពិនិត្យ និងស្រាវជ្រាវដល់ទីតាំងកើតហេតុ ពីសំណាក់សមត្ថកិច្ចជំនាញ បានបង្ហាញថា ករណីនេះ គឺជនសង្ស័យ […]