Related Articles
វរហើយ! ម្ចាស់ទីតាំងដី១កន្លែងបានចាក់ដីរំលោភលើចំនីផ្លូវ និងប្រឡាយធម្មជាតិ
វរហើយ! ម្ចាស់ទីតាំងដី១កន្កែងបានចាក់ដីរំលោភលើចំនីផ្លូវ និងប្រឡាយធម្មជាតិ មតិប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើម្ចាស់កម្មសិទ្ធិដីមួយកន្លែងដែលគេស្គាល់ថាឈ្មោះលីគា បានចាក់ដីរំលោភទៅលើចំនីផ្លូវ និង លប់ប្រឡាយធម្មជាតិ ដោយប្តូរមកដាក់លូដែលមានមុខកាត់ត្រឹមតែ១ម៉ែត្រ ដែលបណ្ដាលឲ្យមានការជនលិចផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងផ្លូវជាតិលេខ 5 ដែលស្ថិតនៅក្នុងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើបានមានការត្អូញត្អែរ ពីព្រោះពេលដែលមានភ្លៀងធ្លាក់ម្ដងៗគឺបណ្ដាលឲ្យផ្ទះពួកគាត់មានការជន់លេច ពិបាកក្នុងការរស់នៅដូច្នេះគាត់បានស្នើសុំទៅដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីជំនាញសូមលោកបានចុះមកពិនិត្យនៅទីតាំងខាងលើ។ ប្រជាពលរដ្ឋបានរាយការមកកាន់ភ្នាក់ងារព័ត៌មានយើង ហើយអង្គភាពយើងក៏បាន មកទល់ពេលនេះម្ចាស់ទីតាំងខាងលើគឺមិនទាន់បានធ្វើឲ្យតាមស្តង់ដារនោះទេ។ពីព្រោះទីតាំងខាងលើកន្លងមកគឺជាប្រឡាយធម្មជាតិ។គឺមានមុខទឹកធំប៉ុន្តែជាក់ស្ដែងម្ចាស់កម្មសិទ្ធិខាងលើឈ្មោះ លី គាដាក់តែលូមួយដូច្នេះហើយទើបបណ្ដាលឲ្យមានការជន់លេច ទៅដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅជិតនោះបានរាយការមកអង្គភាពសារព័ត៌មានយើងខ្ញុំ យើងខ្ញុំក៏បានធ្វើការសម្ភាសន៍ទៅកាន់លោកទេព ហនអភិបាលនៃគណៈអភិបាលស្រុកមោងឬស្សីលោកបានមានប្រសាសន៍ថាទីតាំងខាងលើគឺលោកបានដឹងអំពីព័ត៌មាននេះហើយ លោកបានចាប់កម្លាំងទៅដែរ ព្រមទាំងប្រាប់ដល់ម្ចាស់កម្មសិទ្ធិដីសូមឲ្យអនុវត្តន ទៅតាមស្តង់ដាររបស់ក្រសួងហើយម្ចាស់កម្មសិទ្ធិខាងលើក៏បានយល់ព្រមធ្វើតាមប៉ុន្តែបច្ចុប្បន្ននេះគឺមិនទាន់បានធ្វើនៅឡើយទេ។ ហើយអង្គភាពយើងក៏បានធ្វើការទាក់ទងទៅលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងភ្លាម។បើយោងតាមប្រសាសន៍របស់លោកព្រួញ រិទ្ធថាជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានមានប្រសាសន៍ថាគាត់បានចាត់មន្ត្រីរបស់គាត់ចុះទៅពិនិត្យហើយថាពិតជាខុសបច្ចេកទេសនិងស្តង់ដាររបស់ក្រសួងពិតប្រាកដមែន។ ដូច្នេះប្រជាពលរដ្ឋគឺលោកបានស្នើសុំដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីពាក់ព័ន្ធសូមពន្លឿនដល់លោក លី គាដែលជាម្ចាស់កម្មសិទ្ធិឲ្យជួយរៀបចំដាក់លូឲ្យត្រូវតាមស្តង់ដារវិញផងទាន។ អង្គភាពយើងខ្ញុំនិងរងចាំមើលចំណាត់ការរបស់អជ្ញាធរ និងម្ចាស់កម្មសិទ្ធិខាងលើ។ SPHN 007
រថយន្តមួយគ្រឿងបើកឆ្លងកាត់ផ្លូវដែក ខណៈពេលរថភ្លើងមកដល់បុកខ្ទេចមួយចំហៀង
(ព្រះសីហនុ) ៖ មានការភ្ញាក់ផ្អើលមួយទាំងកណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៣ ៖ ២៧ នាទីទៀបភ្លឺ ខណៈគ្រោះថ្នាក់ចរចរណ៍រវាងរថភ្លើង និងរថយន្តបើកឆ្លងកាត់ផ្លូវដែក បណ្ដាលឱ្យរថភ្លើងបុកក្រពិតមួយចំហៀងខាងឆ្វេង ធ្វើឱ្យខូចខាតទាំងស្រុងទ្វារទាំងពីរ ចំណែកឯម្ចាស់រថយន្តមិនមានគ្រោះថ្នាក់ និងរងរបួសធ្ងន់ធ្ងរនោះទេ ។ យោងតាមប្រភពសាក្សីនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីវេលាទៀបភ្លឺ ស្ថិតនៅក្រុម១២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជិតសាលាបូរីកម្មករ វេលាម៉ោង ០៣ ៖ ២៧ នាទី មានរថយន្ត ០១ គ្រឿង ម៉ាកឡិចស៊ីស RX300 ដែលពាក់ផ្លាកលេខ ភ្នំពេញ 2AV-3567 ពណ៌ស បានបើកក្នុងទិសដៅពីលិចទៅកើត ឆ្លងកាត់ផ្លូវដែកដោយខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថភ្លើងបើកចូលក្រុងព្រះសីហនុ បានមកដល់ល្មមបុកពេញទំហឹង ។ ករណីនេះដែរ បន្ទាប់ពីកើតហេតុភ្លាម ម្ចាស់រថយន្តបានចាកចេញពីកន្លែងកើតហេតុ ទុករថយន្តក្រពិតមួយចំហៀងចោលនៅលើផ្លូវដែក ចំពីមុខរថភ្លើងដែលឈប់ នឹងត្រូវបានកម្លាំងនគរបាលចរាចរណ៍ ចុះមកដល់ធ្វើការវាស់វែងទៅតាមនីតិវិធី រួចស្ទូចយករថយន្តចេញពីចំណុចកើតហេតុ ៕
BREAKING: ACU សម្រេចឃាត់ខ្លួន លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយចំនួន ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈ លោក លី សាម៉េត និងលោក ឡាច សំរោង
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។ សេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា លោក ឡាយ វិសិដ្ឋ បានសូកប៉ាន់លុយចំនួន៥៧ម៉ឺនដុល្លារ ចង់បានតំណែង តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។ ក្រោយបញ្ចប់ការសួរនាំ, អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅតុលាការ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ផងដែរ ហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការកាលពីម្សិលមិញ៕