Related Articles
ការបង្កើនការនាំចេញឆ្លុះបញ្ចាំងពី សមត្ថភាពផលិតកម្ម និងការផ្គត់ផ្គង់របស់កម្ពុជា
ការនាំចេញរបស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសទី១ឆ្នាំនេះដែលឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្ម និងការផ្គត់ផ្គង់ខ្ពស់របស់កម្ពុជា ក្នុងអំឡុងពេលនៃជំងឺរាតត្បាត។ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជាមានតម្លៃ ១១.៣៧ ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ២០២២ កើនឡើង ៣៣.៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍បានបញ្ជាក់ថា សហរដ្ឋអាមេរិកជាទីផ្សារធំបំផុតរបស់ប្រទេសនេះ ដោយគូសបញ្ជាក់ថាបរិមាណនៃការនាំចេញរបស់កម្ពុជាទៅប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកនេះ កើនឡើង ៥៤ ភាគរយធៀបទៅឆ្នាំមុន ដែលស្មើនឹង ៥១.៨ ភាគរយនៃការនាំចេញសរុប។លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានកើនឡើង បើទោះបីជាការនាំចេញផលិតផលធ្វើដំណើរ ត្រូវបានធ្វើឡើងដោយគ្មានប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក (GSP)ក៏ដោយ។លោកបានប្រាប់សន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅថ្ងៃទី២១ ខែកក្កដា ដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលថា “ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ទោះបីជាកម្ពុជាមិនទាន់ទទួលបានថានៈ GSP ថ្មីក៏ដោយ វាបានឈានដល់កម្រិតខ្ពស់ ដែលឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្មនិងទីផ្សារផ្គត់ផ្គង់របស់កម្ពុជា”។កម្ពុជាបាននាំចេញផលិតផលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្រោមថានៈ GSP ដែលត្រូវបានប្រកាសជាផ្លូវការក្នុងឆ្នាំ២០១៦ ។ ប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលផ្តល់ជូនដល់ប្រទេសអភិវឌ្ឍន៍តិចតួចបានផុតកំណត់កាលពីខែធ្នូឆ្នាំមុន។ ទំនិញផ្សេងទៀត ដូចជា វាយនភ័ណ្ឌ គ្រឿងបន្លាស់អេឡិចត្រូនិច និងកង់ជាដើម ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិកក្រោមគោលការណ៍”ប្រទេសដែលទទួលបានការអនុគ្រោះពន្ធ (Most-Favoured-Nation) “៕
ថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមរយះពេល២ថ្ងៃ អ្នកទេសចរមកទស្សនានៅអង្គរវត្តជាង៧ម៉ឺននាក់
សៀមរាប÷ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានអញ្ជើញមកទស្សនាកំសាន្តក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងៗ នៅខេត្ដសៀមរាបដែលជាកន្លែងដើរកំសាន្ដ ថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃចិន និងវៀតណាម រយ:ពេល២ថ្ងៃមានចំនួនជាង៧ម៉ឺននាក់។ មន្ទីរទេសចរណ៍ខេត្ដសៀមរាបបង្ហាញនៅក្នុងរបាយ ការណ៍ឲ្យដឹងថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អន្តរ ជាតិដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តនេះគិតចាប់ពីថ្ងៃទី ២១-២២ ខែមករា ឆ្នាំ២០២៣ មានចំនួនប្រមាណ ៧២,៩១៥នាក់ ក្នុងនោះទេសចរជាតិនិងបង ប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត មានចំនួន ៦៤,០០០ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណ: គ្រួសារទៅកាន់រមណីយដ្ឋាននានា ក្នុងនោះ រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៤២,៥០០នាក់, រមណីយដ្ឋានឧទ្យាន ជាតិភ្នំគូលែន មានចំនួនប្រមាណ ៥,៦០០នាក់។ តំបន់ទន្លេសាប មានចំនួនប្រមាណ ២,៥០០នាក់។ សហ គមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗទៀត មានចំនួនប្រមាណ ១៣,៤០០នាក់។ ជាមួយនោះ មានភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៨,៩១៥នាក់ផងដែរ។ អ្នកទេសចរ មកកំសាន្ដនៅប្រាសាទអង្គរ បានលើក ឡើងថា ក្នុងរមណីយដ្ឋានអង្គរ ជាកន្លែងដើរកំសាន្ដមុនគេ នៅពេលទៅដល់ខេត្ដសៀមរាប មិនថាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃចិន និងវៀតណាម […]
រថយន្តដឹកប្រហិតជាង ២តោន ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាន
(កំពង់ឆ្នាំង) ៖ ប្រហិតខុសច្បាប់ជាង ០២ តោន ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ស្ទាក់ចាប់បានកាលពីវេលាម៉ោង ០១ ៖ ៣០ រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៧១ និង៧២ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ចំណែកវត្ថុតាងខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ត្រីជំនាញ នៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី ។ លោក នួន សុភក្តី នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលរបស់ លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចស្ទាក់ចាប់បានរថយន្ត ម៉ាកធុនដ្រា ០១ គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BM-9649 ដែលដឹកប្រហិតចម្រុះជាង ០២ តោន ចេញពីព្រំប្រទល់ខេត្តបន្ទាយមានជ័យ […]