ព័ត៌មានជាតិ

ព័ត៌មានបែកធ្លាយ នៅផ្លូវជាតិលេខ៥ បង់លុយក្រៅច្បាប់ឱ្យរាល់ខែ ចុងក្រោយចាប់រថយន្តយកទៅគាបស៊ីតាមចិត្ត

ផ្លូវជាតិលេខ៥÷បង់លុយក្រៅច្បាប់ឱ្យរាល់ខែ ចុងក្រោយចាប់រថយន្តយកទៅគាបស៊ីតាមចិត្

ខេត្តបន្ទាយមានជ័យ: បុរសជាអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ដោយសារការគាបស៊ីពី សំណាក់ក្រុមគយចល័យតំបន់៥ដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បកអាក្រាតមុខមាត់ខូចរបស់ពួកមន្ត្រីគយនៅលើផ្លូវជាតិលេខ៥។

លោក បង នាគ(ឈ្មោះហៅក្រៅ)ម្ចាស់រថយន្តស៊ីឈ្នួលដឹកទំនិញពីក្រុងប៉ោយប៉ែត យកមកទំលាក់តាមដងផ្លូវដូចជា (ស្វាយស៊ីសូផុន,ស្រុកក្រឡាញ់ ក៏ដូចជាទីរួម ខេត្តសៀមរាប) ជាដើមរៀបរាប់ឲ្យអ្នកយកព័ត៌មានថា “លោកបានយកប្លង់ដីម្តាយ និងប្លង់ដីខ្លួនឯងទៅដាក់ បញ្ចាំនៅធនាគារដើម្បីយកប្រាក់មកទិញរថយន្ត ស៊ីឈ្នួលដឹកទំនិញអស់រយៈពេល៣ខែមកហើយ ដោយបានបង់លុយជូនគយចល័តតំបន់៥ក្នុង១ខែ១០លានរៀលឬជាង១០លានរៀលជារៀងរាល់ខែ រយៈពេល៣ខែ មកហើយ តែមិនដឹងជាមូលហេតុអ្វីបានជាកាលពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៣ ប្រហែលម៉ោង១រសៀលស្រាប់តែក្រុមមន្រ្តីគយចល័តតំបន់៥ដែលមានស្នាក់ការនៅ ក្នុង ភូមិណងច័ន្ទ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មកចាប់រថយន្តដឹកទំនិញរបស់គាត់យកទៅគាបទាលុយ២ម៉ឺនដុល្លារអាមេរិកទៅវិញ។ 

លោក បង នាគ បានបន្តថា លោកសុំបញ្ចុះតម្លៃដោយ ទី១-ព្រោះគ្មានលទ្ធភាពបង់លុយ២ម៉ឺន ដុល្លារនេះទេ,ទី ២-លោកបានបង់លុយឱ្យជារៀងរាល់ខែមិនដែលខានទេ។ បន្ទាប់ពីការអង្វរកនេះ ខាងគយបានចុះតម្លៃសល់ ១ម៉ឺនដុល្លារ តែលោកនៅតែគ្មានលទ្ធភាពបង់ ទើបគយបញ្ចុះនៅសល់៥ពាន់ដុល្លារ,លោកនៅតែគ្មានលទ្ធភាពបង់ដដែល ហើយខណៈនោះលោកបានសុំអង្វឱ្យចុះនៅត្រឹម៣ពាន់ដុល្លារអាមេរិកបានហើយ។ ការចចារគ្នាមិន ទាន់បានលទ្ធផលផង ខាងគយក៏បញ្ជូនរថយន្តរបស់លោកទៅអគ្គនាយកដ្ឋានដោយប្រាប់ថា ឱ្យទៅដោះ ស្រាយនៅឯអគ្គនាយកដ្ឋានទៅ។  

លោក បង នាគ បានបន្តទៀតថា តើឱ្យលោកទៅដោះ ស្រាយនៅអគ្គនាយកដ្ឋានឯណាទី១-លោកជាពលរដ្ឋមិនយល់ដឹងអំពីច្បាប់,ទី២-គ្មានឯកសារអ្វីនៅក្នុងដៃ ម្យ៉ាងទៀតលោកបានបង់ពន្ធឱ្យជារៀងរាល់ខែហើយហេតុអីបានចាប់រថយន្តលោកទៀត?” លោក បង នាគ បានបញ្ជាក់បន្ថែមថា លោកពុំបានស្គាល់ឈ្មោះគយចល័យដែលយកលុយពីលោកទេ តែលោកមានលេខ ទូរស័ព្ទពេលទំនាក់ទំនងគ្នាតាមតេឡេក្រាមរាល់ពេលចេញទំនិញ និងមានរូបភាពក្រុមគយចល័យតំបន់៥ខាងលើនេះទទួលលុយពីលោក តែលោកសុំលាក់ទុកសិនមិនចង់ឱ្យនរណាម្នាក់បាត់បង់ការងារធ្វើទេព្រោះសុទ្ធតែជាខ្មែរដូចគ្នា។

លោកបង នាគ ស្នើសុំទៅលោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់ ៥ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករមេត្តាផ្តល់ភាពយុត្តិធម៌ជូនលោក និងផ្តល់រថយន្តជូនលោកវិញផង ព្រោះលោកមិនបានរកស៊ីគេចពន្ធទេ លោកបានបង់លុយឱ្យជារៀងរាល់ដើមខែរយៈពេលបីខែមកហើយ។

គេនិយាយថា មិនមែនតែករណីនេះមួយទេ ដែលពួកមន្ត្រីគយនៅតាមផ្លូវជាតិលេខ៥ តែងតែធ្វើរបៀបនេះពោលគឺយកលុយរាល់ខែហើយនៅចាប់គេទៀត។ គេមិនដឹងថានេះជាវិធានការរបស់គយដែលតម្រូវឲ្យបង់ លុយក្រៅច្បាប់ហើយចាប់ទៀតនោះឬយ៉ាងណាឡើយ។អាចនិយាយបានថាជាអំពើពុករលួយដ៏អាក្រក់បំផុតមួយនៅក្នុងស្ថាប័នគយ។

អង្គភាពសារព័ត៌មានសាយ ប៉ូចហតញូរងចាំការបំភ្លឺពីលោកឈួន សោភា ដែលជាប្រធានរដ្ឋាករគយចល័តប្រចាំតំបន់៥ នៅខេត្តបន្ទាយមានជ័យ។

អត្ថបទដោយ:sph 007 –

089262223 088:7038585

 

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *