ព័ត៌មានជាតិ

កម្ពុជា នឹងប្រារព្ធកម្មវិធី ១០០ថ្ងៃរាប់ថយក្រោយមុនឈានដល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣

ភ្នំពេញ÷សម្តេចហ៊ុន សែនថ្លែងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា OCIC រាជធានីភ្នំពេញ បានអោយដឹងថា ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជា នឹងប្រារព្ធកម្មវិធី ១០០ថ្ងៃរាប់ថយក្រោយមុនឈានដល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ។

សម្តេចតេជោ បានលើកឡើងថា៖ សូមកុំភ្លេចនៅថ្ងៃទី២៥ នឹងចាប់ផ្តើមធ្វើឱ្យមានចលនាជាតិមួយ រាប់ថយក្រោយ ២៥ គឺស្រែកថា ១០០ថ្ងៃ ដល់ទៅថ្ងៃទី២៦ ស្រែកថា ៩៩ថ្ងៃ ដល់ទៅថ្ងៃទី២៧ ស្រែកថា ៩៨ថ្ងៃ រាប់ថយក្រោយ ។

សម្តេចតេជោ បានបន្តថា កម្ពុជា នឹងខិតខំរៀបចំការប្រកួតស៊ីហ្គេម និងការប្រកួតអាស៊ានប៉ារ៉ាហ្គេម (ជនមានពិការភាព) ដែលនឹងធ្វើឡើងនៅខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ប្រកបដោយសុវត្ថិភាព និងផ្តល់ភាពរីករាយដល់ភ្ញៀវដែលមកចូលរួម
ការប្រកួតស៊ីហ្គេម ។

សម្តេចបានថ្លែហថា៖ មិនមែនគ្រាន់តែឈ្នះមេដាយទេ តែធ្វើជាម្ចាស់ផ្ទះដែលមានការទទួលខុសត្រូវ ផ្តល់សុវត្ថិភាពដល់កីឡាករកីឡាការិនី និងអ្នកដឹកនាំមកពីបណ្តាប្រទេសនានា ផ្តល់ការសប្បាយរីករាយសម្រាប់ពួកគេដែលមកដល់ទឹកដីកម្ពុជា ។

  1. សម្តេចបានបញ្ជាក់ថា ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់នឹងយាងទៅប្រទាន ព្រះអគ្គិកីឡា នៅប្រាសាទអង្គរវត្តនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ៕
sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *