ព័ត៌មានជាតិ

មណ្ឌលគិរី ៖ រថយន្តhi landerនិងត្រាក់ទ័របើកបរបញ្ច្រាសទិសគ្នា ក៏បុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់គ្រូបង្រៀនម្នាក់ និងរងរបួសធ្ងន់ពីរនាក់ កាលពីយប់ថ្ងៃទី ២២ខែមករាឆ្នាំ២០២៣ នៅផ្លូវលេខ៧៦ចន្លោះគីឡូម៉ែត្រលេខ១២៣និង១២៤ស្ថិតនៅ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ  ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ករណីគ្រោះថ្នាក់ចរាចរណ៍ររវាងត្រាក់ទ័រសណ្តោងរឺម៉កនិងរថយន្តTOYOTA HIGHLINDER ក្នុងទិសដៅច្រាសទិសគ្នាពីជើងទៅត្បូង ដោយរថយន្តHighlinder បើកបុកត្រាក់ទ័រសណ្តោងរឺម៉កដែលចតតាមដងផ្លូវ។ អ្នកបើកត្រាក់ទ័ររត់គេចខ្លួនបាត់ហើយទុកត្រាក់ទ័រនៅនិងកន្លែងកើតហេតុ។ អ្នករួមដំណើរជាមួយអ្នកបើកបរត្រាក់ទ័រ ឈ្មោះនួន សំណាង ភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី  (រងរបួសធ្ងន់)ត្រូវបញ្ជូនទៅសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកខេត្ត។

អ្នកបើកបររថយន្តឈ្មោះ ហៃ ដាលុច ភេទប្រុស អាយុ ៣៨ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរគ្រូបរ្រៀន រស់ នៅបច្ចុប្បន្ន ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី រថយន្តម៉ាក TOYOTA HlGLIDER ពណ៌ ទឹកមាស ផ្លាកលេខភ្នំពេញ2AS. 0219 រងរបួសធ្ងន់ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកខេត្ត ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យ បានកន្លះម៉ោងក៏ស្លាប់នៅមន្ទីរពេទ្យ។  អ្នករួមដំណើរជាមួយក្នុងរថយន្តឈ្មោះហៃ សៀវមិញ ភេទប្រុស អាយុ៧ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរសិស្ស ត្រូវជាកូន (ពុំមានរងរបួស)។

បច្ចុប្បន្នសពត្រូវបានកម្លាំងជំនាញប្រអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯមធ្យោបាយត្រូវបានកម្លាំងជំនាញយកមករក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *