(ខេត្តកណ្ដាល) ៖ ទីតាំងផលិតបារី ខុសច្បាប់មួយកន្លែងនេះ តាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកថា ជារបស់ជនជាតិចិន កំពុងតែ បើកដំណើរការដោយគ្មានរំខានទៅដល់អាជ្ញាធរបន្តិចសោះឡើយទីតាំងផលិតបារី សង្ស័យគ្មានច្បាប់ការអនុញ្ញាតិឱ្យប្រកបអាជីវកម្ម ។
បើតាមការលើកឡើងពីប្រជាពលរដ្ឋ ទីតំាងផលិតបារី សង្ស័យគ្មានច្បាប់អនុញ្ញាតិ របស់ជនជាតិចិន ដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់ សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ជាពិសេសនោះ នាំចេញទៅក្រៅប្រទេស ។
សំណូមពរពីបងប្អូនប្រជាពលរដ្ឋ សូមអាជ្ញាធរពាក់ព័ន្ធ ជួយត្រួតពិនិត្យមើលរោងចក្រមួយកន្លែងផងទាន🙏🙏🙏
រោងចក្រផលិតបារីសង្ស័យខុសច្បាប់មួយកន្លែង នេះស្ថិតនៅ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយរាល់ម៉ោងធ្វើការ ៕