ថ្ងៃចេញផ្សាយៈ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤
(ខេត្តកំពង់ស្ពឺ) ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុង សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បញ្ជាក់ឲ្យដឹងថា មាន់ជល់ អនឡាញ ឡូតូ និងឆ្នោតជាច្រើនកន្លែង កំពុងតែដំណើរការ កើបលុយប្រជាពលរដ្ឋ រាប់រយលាន ក្នុងមួយថ្ងៃមួយថ្ងៃ ហើយទីតាំងជាច្រើនកន្លែងនេះក៏ធ្លាប់បានបិតមួយរយៈកាលដែរ តែថ្មីៗនេះកំពុងតំណើរការជាថ្មី។ក្រុម អ្នកញៀន ល្បែងបញ្ជល់មាន់តាមអនឡាញ ឡូតូនិងឆ្នោត ស៊ីសងខុសច្បាប់ ប្រចាំ ហាងកាហ្វេ សង្ស័យបានបារមីនិងបាលីបំបាំងកាយហើយមើលទៅ បានជាលោក មេ ប៉ុស្តិ៍ មើលមិនឃើញ។
ពលរដ្ឋបានឲ្យអ្នកសារព័ត៌មានយើង ដឹងថា ការបើកលេងល្បែងបញ្ជល់មាន់អនឡាញ ឡូតូនិងឆ្នោត ខុសច្បាប់ នៅទីតាំងខាងលើនេះគឺបើកជាប្រចាំ រៀងរាល់ថ្ងៃតែមិនឃើញលោក អធិការ ក្រុងច្បារមន ចាត់វិធានការបង្រ្កាបនោះឡើយ សង្ស័យលោកអធិការខ្លាចបារមីអ្នកតា តារាង ហាងកាហ្វេ ហើយមើលទៅ ទើបមិនហ៊ានបង្ក្រាបបែបនេះ។
មជ្ឈដ្ឋានខាងក្រៅ ! និង ពលរដ្ឋ សូមកោតសសើរចំពោះទឹកចិត្តលោកមេបុស្តិ និងលោកអធិការនគរបាល ក្រុងច្បារមន ដែលមានចិត្តមេត្តា ករុណា មុទិតាធម៌ ចេះធ្វើបុណ្យទៅដល់ក្រុមអ្នកបើក និងអ្នកលេងល្បែងសុីសងនៅក្នុងតារាងបាល់ រហូតដល់ភ្លេចកាតព្វកិច្ច និងតួនាទីរបស់ខ្លួនដែរថ្នាក់ដឹកនាំប្រគល់អោយ សូម្បីតែគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុចដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃក៏ពួកអស់លោកភ្លេចអស់ដែរ។
ហេតុនេះហើយ ទេីបប្រជាពលរដ្ឋ រស់នៅក្នុង ក្រុងច្បារមន ស្នើសុំដល់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មេត្តាជួយចាត់មន្ត្រីដែរមានសមត្ថភាព ចុះត្រួតពិនិត្យទីតាំង ល្បែង បញ្ជា មាន់ជល់ តាមអនឡាញ ឡូតូនិងឆ្នោត ផងទាន និងសូមមេត្តាមានចំណាត់ការទៅលើក្រុមហ៊ុន និងម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ទាំងនោះផង ពីព្រោះអ្នកខ្លះលក់អស់ទ្រព្យសម្បត្តិយកលុយមកភ្នាល់ល្បែងមាន់ជល់តាមអនឡាញ ឡូតូនិងឆ្នោត ចាញ់គ្មានសល់ទាំងនេះហើយដែលជាមូលហេតុបង្កើតឲ្យមានបទល្មើស គ្រប់ប្រភេទដូចជាចោរកម្មលួចឆក់ប្លន់ និងមានអំពើហិង្សាក្នុងគ្រួសារជាដើមនិងដេីម្បីពង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន។