រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាកា និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាប្រឡងប្រណាំង ដើម្បីវាយតម្លៃសម្រេច ស្នើសុំប័ណ្ណសរសើរ របស់អគ្គបញ្ជាការ និងក្រសួងការពារជាតិ ជូនបុគ្គល និងអង្គភាព ដែលមានស្នាដៃល្អ ប្រចាំឆ្នាំ២០២២ ។
សមាសភាពចូលរួម មេបញ្ជាការរង នាយការិយាល័យប្រតិបត្ដិការ និងហ្វឹកហ្វឺន នាយការិយាល័យបុគ្គលិក នាយការិយាល័យគោលយោបាយ នាយការិយាល័យអប់រំផ្សព្វផ្សាយ ចូលរួមជាច្រើននាក់ផងដែរ។