ព័ត៌មានជាតិ

ឆ្នាំ២០២៤ ផ្ទុះរឿងអាស្រូវជាលើកទី២ក្នុងទីអារាមវត្តភ្នំសំពៅ

ផ្សាយចេញពីខេត្តបាត់ដំបង:ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ផ្ទុះរឿងអាស្រូវជាលើកទី២ក្នុងទីអារាមវត្តភ្នំសំពៅ

ពាក្យចាស់លោកពោលថា ដំរីងាប់យកចង្អេរបាំងគឺ បាំងមិនជិតទេ ក្រដាសក៏មិនអាចខ្ចប់ភ្លើងបានដែរ។

 

ប្រិយមិត្តអ្នកស្តាប់គ្រាន់តែឮក៏ហួសចិត្តដែរ នូវរឿងរ៉ាវអាថ៌កំបាំងជិត២ទសវត្ស។

 

ប្រិយមិត្តមុខជាបានជ្រាបហើយថា

រមណីយដ្ឋានភ្នំសំពៅ គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយដ៏ចំណាស់ ជារៀងរាល់ថ្ងៃតែងតែសម្បូរទៅដោយភ្ញៀវជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាកម្សាន្ត នូវល្អាងនានា និងទស្សនាសត្វប្រជៀវ នាពេលព្រះសូរិយារៀបអស្តង្គត់សំពៅជាវត្តបុរាណ ដ៏ចំនាស់មួយដែលស្រទាប់មហាជនរមែងល្បីល្បាញតាមរយះលោកអធិរាជសម្លេងមាសតែងតែបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ ក្នុងសោទិនទ្រីយារម្ភណ៍របស់ស្រទាបមហាជន។

 

ប៉ុន្តែទន្ទឹងនឹងនោះក៏បានបង្កប់នូវរឿងអាស្រូវជាច្រើន…..។

ដែលកំពង់ធ្វើឪ្យចំនុះជើងវត្តមិនពេញចិត្ត ថ្មីៗនេះ មានការបែកធ្លាយ រឿងអាស្រូវរបស់លោកសង្ឃ១អង្គលួចចឹញ្ចឹមស្រីកំណាន់ជិត២០ឆ្នាំ

បើតាមរយ:សាក្សីបានចេញមកស្រាយបំភ្លឺពាក់ព័ន្ធលោកសង្ឃនោះ

ព្រះនាម គឹម ប៊ុនធឿន ជាចៅអធិការវត្តភ្នំសំពៅ បានលួចលាក់ចឹញ្ចឹមស្រីកំណាន់ជិត២០ឆ្នាំ ដោយសារសាក្សីទ្រាំពុំបាននូវទង្វើទ្រុស្តសិលមិនមានការកែប្រែ និងបោះបង់ចោលនូវទង្វើដ៏អាក្រក់របស់លោកអង្គនោះ និងខ្លាចប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា កាន់តែធ្ងន់ទៅៗ

 

និងនាំឲ្យប្រជាពុទ្ធបរិស័ទ រវាទចិត្តឈប់ធ្វើបុណ្យក្នុងវត្តភ្នំសំពៅ

មហាជនសង្កេតឃើញថា ទីអារាមមានសភាពធ្លាក់ចុះយ៉ាងខ្លាំង លើផ្នែកវិស័យពុទ្ធកសិក្សា ក៏ដូចជាវិស័យអប់រំ និងការកសាងនានា ពុំមានកើតជាផលផ្លែ បែជាបង្ករតែបក្សពួក និងបង្លាត់ភ្លើងតណ្ហាដើម្បីបំពេញនូវមហិចតាខ្លួន នឹងបណ្តែតបណ្តោយឲ្យបរិវារខ្លួនប្រព្រឹត្តអំពើយ៉ាងអាណាធិបតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ។

មួយវិញទៀត ព្រះសង្ឃអង្គនោះបានបញ្ជាកូនចៅដែលជាបរិវារ និងបក្សពួកខ្លួន ទៅរកសង្ឃលាភ នៅតំបន់រមណីដ្ឋានលើខ្នងភ្នំសំពៅ ដើម្បីប្រមូលលាភសក្ការ:យកមកឲ្យខ្លួនជារៀងរាល់ថ្ងៃ

ដើម្បីទុកចឹញ្ចឹមស្រីកំណាន់ ដែលនាំឲ្យប្រាស់ចាគ និងពុទ្ធបញ្ញតិរបស់ របស់ព្រះពុទ្ធជាបរមគ្រូនៃយើង។

 

មិនតែប៉ុណ្ណោះលោកសង្ឃអង្គខ្លះមានទាំងប្រពន្ធមកលក់អីវាន់ក្នុងវត្តក៏មានដែរ សង្ឃខ្លះអតីតកាលធ្លាប់ជាប់ជាទណ្ឌិត ពីបទប្លន់ភ្ញៀវទេសចរណ៍អន្តរជាតិ និងប្រើអំពើហឹង្សាតែត្រូវចៅអធិការរូបនេះគៀងគរមកបំបួសធ្វើជាបរិវាររបស់ខ្លួនទៅវិញ ផ្នែកមួយក្នុងទីអារាម ខ្លះមានការលក់ដូរ បាយ គុយទាវ សម្លាប់សត្វ ទៀតផង ហាក់បីដូចជាទីផ្សាសេរី បែបអាណាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ មិនសំ

ជាទីកន្លែងគោរពបូជា ទាំងនេះស្តែងចេញពីការគ្រប់គ្រងបែបអាណាធិបតេយ្យ របស់ចៅអធិការវត្តភ្នំសំពៅ ដែល តែងតែបណ្តែតបណ្តោយឲ្យបរិវាខ្លួនធ្វើព្យុះភ្លៀងតាមអំពើចិត្ត មិនគិតខ្លួនជា សង្ឃនោះឡើយ ។

 

👉តើទីតាំងអារាមនេះសំជាកន្លែងទីសក្ការ:បូជាដែរឬទេ?

👉តើឲ្យពុទ្ធបរិស័ទមានជំនឿជឿជាក់លើសង្ឃនោះយ៉ាងដូចម្តេច?

👉តើពុទ្ធបរិស័ទសង្ឃឹមទុកចិត្តថាធ្វើបុណ្យបានបុណ្យដែរទេ បើការបដិបត្តិបែបនេះ?

👉តើតម្លៃព្រះពុទ្ធសាសនានៅឯណា?

👉បើនៅតែបណ្តែតបណ្តោយទៀតមុខជាអន្តរធានហើយ?

 

តាមប្រភពពីប្រជាពលរដ្ឋចំណុះជើងវត្តទាំងមូលបានបង្ហើយប្រាប់ឲ្យអង្គភាពសារព័ត៌មានយើងក្នុងលក្ខ័ន្តមិនបញ្ចេញឈ្មោះថា «ជានិច្ចជាកាលសង្កេតឃើញថាលោកសង្ឃខាងលើតែងតែផ្តល់ប្រាក់ឲ្យ នារីម្នាក់អាយុប្រហែល 30ឆ្នាំដែលតែងខ្លួនជាបុរសហើយទៅយកលុយជារៀងរាល់ថ្ងៃ មួយថ្ងៃ៣-៥ដងទាំងយប់ទាំងថ្ងៃ មិនខ្លាចអ្នកស្រុកនិន្ទានោះឡើយ ។

 

ទង្វើរបស់នេះបានកំពង់តែបំបាត់វិស័យពុទ្ធសាសនាហើយ ។

សាក្សីជាច្រើន មានដូចជា

១.កូនសិស្សជំនិតលោក

២.អតីតព្រះសង្ឃគង់ក្នុងវត្ត

៣.អតីតព្រះសង្ឃគង់នៅគិរីរម្យ

៤ អតីតជាមេប៉ុស្ត៍ភ្នំសំពៅ ចូលនិវត្តន៍ បានបង្ហើបប្រាប់ក្រុមការងារយើងនិង

បានបញ្ចេញ មុខមកទម្លាយរឿងរ៉ាវអាថ៌កំបាំង ដែលលាក់ទុកជិត២០ឆ្នាំនូវអំពើដ៏អាក្រក់ ប្រាស់ចាគធម៌វិន័យ និងពុទ្ធបញ្ញត្តិ ខាងក្រោមនេះជាសម្តីរបស់សាក្សី។………..

 

 

អស់លោក លោកស្រី ប្រិយមិត្តបានសណ្តាប់រួចហើយថានេះជាសម្តី របស់សាក្សី ដែលទម្លាយនូវរឿងអាស្រូវនេះ គាត់ហ៊ានស្បថស្បែចំពោះវត្ថុសាកសិទ្ធិដែលរក្សាលោក។

ទាំងនេះសបញ្ជាក់ឲ្យឃើញថា ពិតជាអំពើដ៏អាក្រក់ មិនអាចអត់ឱនឲ្យបាន បើទុកឲ្យរឿងនេះបណ្តែតបណ្តោយតទៅទៀត អាចអាប់ឱនទៅដល់តម្លៃពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

 

បើនិយាយអំពីវិន័យសង្ឃគឺខុសក្នុងពុទ្ធបញាតិ និងពុទ្ធានុញាតិ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ហាមមិនឲ្យបព្វជិតពាក់ព័ន្ធ និងមាតុគ្រាម ឬស្រីញី ដែលធ្វើឲ្យសាសនាងាយឆាប់រលាយសាបសូន្យ។

 

ហេតុដូច្នេះ មហាជន ប្រជាបរិស័ទសូម ស្នើសុំដល់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា

ឯកឧត្តម ធូ ភា អភិបាលរងខេត្តបាត់ដំបងទទួលបន្ទុកវប្បធម៌ និងសាសនា

ជាពិសេស លោកប្រធានមន្ទីរធម្មការ និងសាសនា ខេត្តបាត់ដំបង

សូមរកដំណោះស្រាយតាមនិតិវិធី នឹងសុំនូមពររបស់ប្រជាបរិស័ទផងទាន ៕

 

(អង្គភាពសាយប៉ូចហតញូស៍)

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *