អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានរៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ មក
—+—+—+—+–
បាត់ដំបង: វេលាម៉ោង៧:៣០ព្រឹក នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នៅឆ្នាំ២០២៤បានបើកកម្មវិធីទិវាស្រោមអនាម័យអន្តរជាតិ
ក្រោមអធិបតីភាព:
-ឯកឧត្តមបណ្ឌិត ឈឹម ឃឹមដារ៉េតអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍ និង
-ឯកឧត្តមវេជ្ជបណ្ឌិត លោកជំទាវបណ្ឌិតសឿសុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា -ឯកឧត្តម ទីន សារ៉ាវុធអភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការអេដស៍ខេត្តបាត់ដំបង ព្រមទាំង
-លោកវេជ្ជបណ្ឌិតឈឹម សារ៉ាត់នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នឹងរួមទាំងគណៈប្រតិភូអញ្ជើញចូលរួមពិធីទិវាស្រោមអនាម័យអន្តរជាតិក្រោមការឧបត្ថម្ភដោយអង្គការ AHF Cambodia ។
កម្មវិធីនេះរៀបចំឡើងដេម្បីរំលឹកទិវាស្រោមអនាម័យអន្តរជាតិ និងសម្រាប់ការផ្សព្វផ្សាយសុខភាពជម្ងឺអេដស៍ ដើម្បីលើកកម្ពស់ពីការប្រើប្រាស់ស្រោមអនាម័យ និងលើកទឹកចិត្តដល់មនុស្សជាតិទូទាំងពិភពលោក បានចាប់ផ្តើម ឬនៅតែបន្ត និងប្រើប្រាស់ស្រោមអនាម័យជាប់ជាប្រចាំដើម្បីបង្ការការពារជម្ងឺ កាមរោគផ្សេងៗជាពិសេសជម្ងឺអេដស៍។
បើយោងតាមសេចក្តីរាយការណ៍របស់អង្គការសុខភាពពិភពលោក មនុស្សជាង១លាននាក់នៅទូទាំងពិភពលោកបានឆ្លងជំងឺកាមរោគជារៀងរាល់ថ្ងៃ ហើយការឆ្លងមេរោគអេដស៍ថ្មីចំនួន ១១៧លាននាក់ចាប់តាំងពីឆ្នាំ១៩៩០
គួរបញ្ជាក់ផងដែរថាស្រោមអនាម័យអាចជួយឲ្យចៀសផុតពីការឆ្លងជំងឺកាមរោគ មេរោគអេដស៍ និងមេរោគផ្សេងៗទៀត និងជួយសង្រ្គោះជិវិត ។
ពិធីនេះមានគោលបំណងចង់បញ្ជ្រាប ឲ្យពិភពលោកត្រូវតែចងចាំថា៖ ស្រោមអនាម័យមានសុវត្ថិភាព និង សិចស៊ី ចាំបាច់ក្នុងការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍។
ទិវាស្រោមអនាម័យអន្តរជាតិនេះ បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៣ ខែកុម្ភៈ ដែលជាទិវាស្រោមអនាម័យអន្តរជាតិផ្តល់ឱ្យមនុស្សជុំវិញពិភពលោកនូវឱកាសទទួលបានស្រោមអនាម័យដោយឥតគិតថ្លៃ និងព័ត៌មានសំខាន់ៗអំពីការប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ និងបញ្ហាសុខភាពផ្លូវភេទផ្សេងទៀត។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ១.៩លាននាក់ក្នុង ៤៦ប្រទេសជុំវិញពិភពលោក មានដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប៕
ស្ថិតនៅក្នុងបរិយាកាសយ៉ាងឱឡារិកនៃអង្គពិធីនោះឯកឧត្តម គណៈអធិបតីលោកបានមានប្រសាសន៍ផ្ដាំផ្ញើដល់សិស្សនិស្សិតបង្ការការពារជៀសឲ្យឆ្ងាយពីមេរោគអេដស៍។
កម្មវិធីនោះមានការអញ្ជើញចូលរួមអំពីសិស្សនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ រួមទាំងសហគមន៍ចំនួន៣៦១នាក់ចូលរួម។
ចុងបញ្ចប់នៃអង្គពិធីនេះមានការបាញ់ប្រាយបើកទិវា និងថតរូបគណ:អធិបតីទិកអនុស្សាវរីយ៍៕