ព័ត៌មានសន្តិសុខសង្គម

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបក្រុមប្លន់នៅខេត្តសៀមរាប ចាប់ខ្លួនបាន ២នាក់ ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មនៅភូមិសាស្ដ្ររាជធានី-ខេត្ត

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២១ ៖ ១៥ នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡិក វិច្ឆិកា ភេទស្រី អាយុ ៣៣ ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិត្រពាំងខ្ទះ (អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បង្ក​ឡើងដោយជនសង្ស័យចំនួន ០៣ នាក់ បានធ្វើសកម្មភាពប្រើប្រាស់កាំបិតភ្ជង់ប្លន់ ។

ក្រោយពីមានហេតុការកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន កម្លាំងជំនាញ​របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជា​មួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតឈានដល់កំណត់បានអត្តសញ្ញាណមុខសញ្ញប្រព្រឹត្តខាងលើ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ។

លុះដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញបានបន្តដឹកនាំសហការធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ ទី១៖ ឈ្មោះ​ រ៉ង​ សារ៉ាត់​ ភេទប្រុស​ អាយុ​ ៣៣ ឆ្នាំ​ ជនជាតិ​ខ្មែរ​ ឃាត់​ខ្លួនបាននៅចំណុច​ ភូមិថ្នលដាច់​ ឃុំដានរុណ​ ស្រុកសូនិគម​ ខេត្តសៀមរាប និងទី២៖ ឈ្មោះ​ ឈិន​ ភន ភេទប្រុស​ អាយុ​ ៣៨ ឆ្នាំ​ ជនជាតិ​ខ្មែរ​ ឃាត់ខ្លួនបាននៅចំណុចភូមិស្នាផ្អែក​ ឃុំ​ស្រយ៉ង​ ស្រុកគូលេន​ ខេត្តសៀមរាប និងដកហូតបានវត្ថុតាង​ ដែលយកមកធ្វើសកម្មភាពប្រព្រឹត្តិបទល្មើសបានមួយចំនួន​ ។

ក្រោយ​ពីធ្វើការសាកសួរ ជនសង្ស័យទាំង ០២ បានសារភាពដូចគ្នាថា​ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២១ ៖ ១៥ នាទី ពួកខ្លួនដែលមានបក្ខចំនួន​ ០៣ នាក់​ ពិតជាបានធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋ និងប្រដាប់ដោយកាំបិត (ដែលបានដកហូត ) ភ្ជង់ប្លន់យកទ្រព្យ​សម្បត្តិប្រជាពលរដ្ឋ នៅភូមិត្រពាំងខ្ទះ (អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ​ ខេត្តសៀមរាប ប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឱ្យទៅ ស្នងការដ្ឋាននគរបាលខេត្តសៀម​រាប​ បន្តអនុវត្តនីតិវិធី និងស្វែងរកចាប់ខ្លួនមុខសញ្ញាសង្ស័យ​ឈ្មោះ​ ឈិន​ ភណ្ឌ​ ដែលរត់គេចខ្លួន ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *